លោកញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរីកំណត់ឱ្យមន្ត្រីរាជការទាំងអស់យក​ថ្ងៃ​សុក្រ​ រៀង​រាល់សប្តាហ៍ គឺជា​ថ្ងៃ​សម្អាត​បរិស្ថាន ក្នុង​ក្រុង​បាន​លុង

ចែករំលែក៖

ខេត្ត​រតនគិរី​៖ លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី​បានចាត់ទុក​ការធ្វើ​អនាម័យ​សម្អាត​បរិស្ថាន​ជា​អាទិភាព​ក្នុង​ការលើកកម្ពស់​សោភ័ណភាព​ខេត្ត ដោយ​កំណត់​យក​ថ្ងៃ​សុក្រ​រៀង​រាល់​សប្តាហ៍ឱ្យ​មន្ត្រីរាជការ​ធ្វើ​អនាម័យ​ក្នុង​ខេត្ត​។​

ការដាក់ចេញ​នូវ​គោល​ការ​អនាម័យ​នេះ លោកបាន​លើកឡើងនាឱកាស​ដែល​លោក​ជួប​សំណេះសំណាល​ជាមួយ​មន្ដ្រីរាជការថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​”​ក្រុង​ស្រុក​” និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​នៅ​សាលប្រជុំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​១៨ ខែតុលា​ឆ្នាំ​២០២១​នេះ​។

លោក​បាន​សង្កត់ធ្ងន់ថា បញ្ហា​សំរាម​ជា​បញ្ហា​ដែល​យើងទាំងអស់គ្នា​ត្រូវតែ​យកចិត្តទុកដាក់​លើកកម្ពស់ សោភ័ណភាព បរិស្ថាន​ល្អ ភាព​ស្អាត អនាម័យ​ល្អ និង​សណ្តាប់ធ្នាប់​ល្អ ក្នុង​ខេត្ត​រតនគិរី ។​

សំដៅ​ធ្វើឱ្យ​ទីក្រុង និង​តាម​បណ្តា​ស្រុក​ទាំងអស់​របស់​ខេត្តក្លាយ​ជា​គោលដៅ​ទេសចរណ៍​បៃតងស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍ​នានា របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​។

ដូច្នេះនៅ​ថ្ងៃ​សុក្រ​រៀង​រាល់​សប្តាហ៍​មន្ដ្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ត្រូវ​ធ្វើ​អនាម័យ​សម្អាត​តាម​អង្គភាព និង​តាម​ទីប្រជុំជន ទីសាធារណៈ ដើម្បី​ធ្វើ​ជា​គំរូ​ដល់ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​រតនគិរី ទាំងមូល ។​

លោកក៏បានឱ្យ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បន្ដ​សហការ​គ្នា រៀបចំ​ផលិត​ឯឯកសារផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ និង​កសិកម្ម ដើម្បីឱ្យ​ភ្ញៀវ​ទេសចរណ៍​កាន់តែ​ចាប់អារម្មណ៍​មក​លេង​កម្សាន្ដ និង​បាន​ស្គាល់​កាន់តែច្បាស់​ពី​ភូមិសាស្ដ្រ​ខេត្តរតនគិរី​យើង។

លោក ញ៉ែម សំអឿន ក៏​បាន​រំលឹកឱ្យមន្ត្រីរាជការ​ក្នុង​ខេត្ត​ទាំងអស់ ខិតខំ​ប្រឹងប្រែង​រួមគ្នា​អនុវត្ត​តួនាទី ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ដែល​ធ្វើឱ្យខេត្តរតនគិរី​របស់​យើង​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​ទទួល​បាន​សមិទ្ធផល​ជាច្រើន​បន្តបន្ទាប់​ទៅ​ទៀត​៕

...

ដោយ ជីវ័ន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print