រដ្ឋបាលខេត្តមណ្ឌលគិរីបើកកិច្ចប្រជុំស្តីពីការជួសជុលស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តទំនប់អូរទេ ប្រព័ន្ធធារាសាស្រ្តទំនប់លើ និងប្រព័ន្ធធារាសាស្រ្តទំនប់ក្រោម ស្ថិតនៅក្នុងក្រុងសែនមនោរម្យ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំស្តីពីការជួសជុលស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តទំនប់អូរទេ ប្រព័ន្ធធារាសាស្រ្តទំនប់លើ និងប្រព័ន្ធធារាសាស្រ្តទំនប់ក្រោមស្ថិតនៅក្នុងក្រុងសែនមនោរម្យ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពលោកថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងមានការចូលរួមពីសំណាក់ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងកងកម្លាំង ប្រធាន អនុប្រធានមន្ទីរ-អង្គភាព លោកអភិបាលក្រុង/ស្រុកពាក់ព័ន្ធ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីឱ្យក្រសួងធនធានទឹកនិងឧតុនិយម ធ្វើការអនុវត្តផែនការក្នុងការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹកទទួលបានសន្តិសុខ និងសុវត្ថិភាពលើការងារជួសជុលនូវប្រព័ន្ធធារាសាស្រ្តទំនប់អូរទេ ប្រព័ន្ធធារាសាស្រ្តទំនប់លើ និងប្រព័ន្ធធារាសាស្រ្តទំនប់ក្រោម ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ដោយចាប់អនុវត្តពីខែ តុលា ឆ្នាំ២០២១នេះតទៅ។

នាឱកាសនោះ លោក ថង សាវុន អភិបាលខេត្តបានស្នើដល់កងកម្លាំង មន្ទីរ/អង្គភាព អភិបាលក្រុង/ស្រុកពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយមន្រ្តីបច្ចេកទេសដែលកំពុងប្រតិបត្តិការក្នុងតំបន់អនុគម្រោងឱ្យបានហ្មត់ចត់បំផុត លើវិធានការសន្តិសុខ ដើម្បីធានាបាននូវសុវត្ថិភាពដល់ក្រុមការងារ ក៏ដូចជាគ្រឿងចក្រ កម្លាំងពលករដែលកំពុងអនុវត្តគម្រោងនោះ៕

  

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print