នគរបាលខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១២និង ៤០នាទីថ្ងៃត្រង់ កំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនស្រ្តី២នាក់និងប្រុសម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំណុច ខាងមុខផ្ទះលេខ១៤៩ ភូមិ៤ ផ្លូវ៩៧ ក្រុម ២៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ  ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមន ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឃុន គីមហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន មុខរបរ មិនពិតប្រាកដ សម្ភារៈដកហូត ម្សៅសក្រាម១កូនថង់តូច (សង្ស័យថ្នាំញៀន)ជនសង្ស័យឈ្មោះ ឃុន គីមហាក់ បានសារភាពថាខ្លួនបានទិញថ្នាំញៀនពីឈ្មោះ សាយ លីដា ស្នាក់នៅសំណង់ទុកចោលម្តុំគង់ហុង លុះនៅថ្ងៃដដែលកំលាំងផ្នែកប្រឆាំងគ្រឿងញៀនអធិការខណ្ឌចំការមន បានស្រាវជ្រាវឃាត់បានស្ត្រី២នាក់នៅក្នុងសំណង់ទុកចោលបានរកឃើញ ម្សៅសក្រាមចំនួន ២៣កញ្ចប់ ជនសង្ស័យទី ១-ឈ្មោះសាយ លីដា ភេទស្រី អាយុ ៣៤ឆ្នាំ ស្នាក់នៅសំណង់ទុកចោល ភូមិ ៥ ក្រុម ៣៥សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន (ជាអ្នកលក់អោយឈ្មោះ ឃុន គីមហាក់ ) ដកហូត ថ្នាំញៀន ចំនួន ៣កញ្ចប់ ១កញ្ចប់ធំល្មម ជនសង្ស័យទី ២-ឈ្មោះ អែម សុជា ភេទ ស្រី អាយុ ៣៧ឆ្នាំ ស្នាក់នៅក្នុងសំណង់ទុកចោល មុខរបរមិនពិតប្រាកដ ដកហូតបានថ្នាំញៀនចំនួន ២០ កញ្ចប់តូចៗ ទុកសំរាប់លក់។ 

 ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

 

...

ដោយ៖ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print