អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំបេីកវិទ្យាល័យ ព្រះសីហនុ ដេីម្បីឱ្យសិស្សានុសិស្សបានចូលរៀនវិញក្នុងពេលឆាប់ៗនេះ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន នៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ ២០២១ នេះ បានអញ្ជេីញចុះពិនិត្យការរៀបចំបេីកសាលាវិទ្យាល័យព្រះសីហនុ ដេីម្បីឱ្យសិស្សានុសិស្សបានចូលរៀនវិញក្នុងពេលឆាប់ៗនេះ ខណៈ ក្រុមការងារបានធ្វេីការបាញ់ថ្នាំសម្លាប់មេរោគ បន្ទាប់ពីអ្នកជំងឺកូវីដ -១៩ កម្រិតស្រាលត្រូវបានប្តូរទៅសម្រាកព្យាបាលនៅឃ្លាំងពាណិជ្ជកម្ម ក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ហេីយនោះ ។

ក្នុងដំណើរអញ្ជើញចុះពិនិត្យការរៀបចំបេីកវិទ្យាល័យព្រះសីហនុឡើងវិញនេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញណែនាំដល់មន្ត្រីពាក់ព័ន្ធធ្វើយ៉ាងណា ក្នុង រយៈពេល៣ថ្ងៃទៀត ត្រូវរៀបចំ ដឹកជញ្ជូនគ្រែ និងសម្ភារផ្សេងៗ ចេញពីសាលាឲ្យអស់ជាពិសេស ត្រូវរៀបចំ សំអាតបរិស្ថានទាំងក្នុងបន្ទប់ និងទីធ្លាជុំវិញខាងក្រៅសាលាលេីសពីនោះត្រូវបាញ់ថ្នាំសម្លាប់មេរោគឲ្យបានគ្រប់សព្វទីកន្លែងទៀតផង ។ ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់គណៈគ្រប់គ្រង សាលា ដេីម្បីប្រេីប្រាស់ តាម តម្រូវការចាំបាច់ផ្សេងៗ ក្នុងដំណេីរការបេីកសាលារៀននេះផងដែរ ។

គួររំលឹកផងដែរថា កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំឃ្លាំងពាណិជ្ជកម្មចំនួន៣ទីតាំង សម្រាប់ធ្វើជាមន្ទីរពេទ្យពិនិត្យព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និង កន្លែងសម្រាប់ធ្វើចត្តាឡីស័ក ដោយទីតាំងទី១- ឃ្លាំងពាណិជ្ជកម្ម ស្ថិតក្នុងស្រុកកំពង់សៀម គឺត្រូវបានរៀបចំ ជាមន្ទីរពេទ្យសម្រាប់ពិនិត្យព្យាបាល អ្នកជំងឺ កូវីដ- ១៩ កម្រិត ស្រាលដែលអាចផ្ទុកអ្នកជំងឺបានក្នុងរង្វង់ជិត១០០០ នាក់។ ទីតាំងទី២- ឃ្លាំងនៃ មន្ទីរ ពាណិជ្ជកម្ម ខេត្តកំពង់ចាម ក្នុង ក្រុង កំពង់ចាម ធ្វើជា មណ្ឌល ច ត្តា ឡី ស័ក ដែលអាចដាក់ ប្រជាពលរដ្ឋ ក្នុង រង្វង់ ពី ៨០០ ទៅ ១០០០ នាក់ ។ និងទីតាំង ទី៣-ឃ្លាំង នៅក្នុង ស្រុក កងមាស ធ្វើជា មណ្ឌល ច ត្តា ឡី ស័ក ដែលអាចដាក់ ប្រជាពលរដ្ឋ ធ្វើ ច ត្តា ឡី ស័ក ក្នុង រង្វង់ ពី ៨០០ ទៅ ១០០០ នាក់ ផងដែរ ៕ដោយ ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print