នគរបាលខណ្ឌឫស្សីកែវឃាត់ជនសង្ស័យ៦នាក់ស្តីពីករណីលួចមានស្ថានទម្ងន់ទោស(ប្រើកាំបិតគំរាមយកទូរស័ព្ទម៉ាកOPPO A15)

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែតុលាឆ្នាំ២០២១ វេលាម៉ោង១៧៖១០នាទីល្ងាច នៅក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ នគរបាលរបស់ខណ្ឌនេះបានឃាត់ខ្លួនជនសង្ស័យ០៦នាក់ពីករណីលួចមានស្ថានទម្ងន់ទោស(ប្រើកាំបិតគំរាមយកទូរស័ព្ទម៉ាកOPPO A15) ហើយបន្ទាប់ពីស្រាវជ្រាវរួចមកសមត្ថកិច្ចយើងបានបន្តឃាត់បក្ខពួកបាន៤នាក់បន្ថែមទៀតសរុប៦នាក់។
ជនសង្ស័យទាំង៦នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះមាន៖
១-ឈ្មោះ ទ្បោះ ម៉ាត់សេន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរអ្នកធ្វើត្រី ស្នាក់នៅផ្លូវលេខ៥ ភូមិ៤ សង្កាត់ច្រាងចំរេះទី១ ខណ្ឌឫស្សីកែវ ភ្នំពេញ(គ្មានសារធាតុញៀន) អវិជ្ជមានកូវីដ។
២-ឈ្មោះ យ៉េត សាគីរីន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅតាមផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាងចំរេះទី២ ខណ្ឌឫស្សីកែវ ភ្នំពេញ(គ្មានសារធាតុញៀន)អវិជ្ជមានកូវីដ។
៣-ឈ្មោះម៉ៅ ណារ៉ែន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា គ្មានសារធាតុញៀន(អវិជ្ជមានកូវីដ)។
៤-ឈ្មោះសើ អះម៉ាត់អៃយុប ភេទប្រសអាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់ផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ គ្មានសារធាតុញៀន(អវិជ្ជមានកូវីដ)។
៥-ឈ្មោះអេះ ស្នារី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា គ្មានសារធាតុញៀន(អវិជ្ជមានកូវីដ)។
៦-ឈ្មោះហុង សុីណា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិកសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ គ្មានសារធាតុញៀន(អវិជ្ជមានកូវីដ)។
ចំណែកជនរងគ្រោះឈ្មោះ រ៉ា វីអីសាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្លូវបេតុង ក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ភ្នំពេញ។
*វត្ថុតាងដកហូតគ្មាន

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទី ជនរងគ្រោះបានទុកទូរស័ព្ទនៅក្នុងឃ្លុបម៉ូតូហើយនាំគ្នាលេងបាល់ទាត់នៅចំណុចខាងលើ កំពុងតែលេងៗក៏ស្រាប់មានជនសង្ស័យមួយក្រុមមានគ្នាប្រហែល១០នាក់បានជិះម៉ូតូ៥គ្រឿង បានដកកាំបិតដេញកាប់ទៅលើជនរងគ្រោះធ្វើឱ្យជនរងគ្រោះរត់ចោលម៉ូតូហើយបក្ខពួកជនសង្ស័យកាប់ម៉ូតូនិងយកទូរស័ព្ទជនរងគ្រោះ រួចជិះម៉ូតូរត់គេចខ្លួនបាត់អស់។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២។ បន្ទាបពីទទួលបណ្តឹងហើយកម្លាំងខណ្ឌនិងប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២ ក៏បានបេីកការស្រាវជ្រាវរកជនសង្ស័យ។ លុះដល់ថ្ងៃខែឆ្នាំដដែលវេលាម៉ោង១៩និង៣០នាក់ កម្លាំងប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២ ក៏បានឃាត់ខ្លួនជនសង្ស័យ០២នាក់នៅចំណុចផ្លូវលេខ៥ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ។

នៅចំពោះមុខអធិការដ្ធានខណ្ឌឬស្សីកែវកំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមនិងកសាងសំណុំបញ្ជូនតាមនិតិវិធីច្បាប់៕ដោយជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print