រដ្ឋបាលខេត្តសៀមរាបចេញសេចក្តីជូនដំណឹងស្តីពីការបើកដំណើរការសាលារៀនឡើងវិញដោយអនុវត្តការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាបចេញសេចក្តីជូនដំណឹងស្តីពីការបើកដំណើរការសាលារៀនឡើងវិញដោយអនុវត្តការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចមានភ្ជាប់មកជាមួយខាងក្រោម៖
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សម្តេច ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ប្អូនៗសិស្សានុសិស្ស មាតាបិតា-អាណាព្យាបាល និង សាធារណជនទាំងអស់ មេត្តាជ្រាបថា៖ យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំ លេខ ៤៦ អយក.សណន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការ បង្រៀន និងរៀនតាមបណ្តុះសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យ ទាប និងសេចក្ដីណែនាំលេខ ៥០ អយក.សណន ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សាក្នុងការបង្រៀន និងរៀនតាមបណ្តុះសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រមទាំងឈរលើមូលដ្ឋានស្ថានភាព ជាក់ស្តែងដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសំដៅការពារ សុខភាពសាធារណៈ អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ និងអនុលោមទៅតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្តសៀមរាប បានពិនិត្យវាយតម្លៃ ទៅលើគ្រឹះស្ថានសិក្សាសាធារណៈដែលអាចបើកដំណើរការ បង្រៀន និងរៀនតាមបណ្ដុំ ក្នុងជំហានទី១ មានចំនួន ១៧៣សាលា ស្ថិតតាមបណ្តាស្រុកចំនួន០៨ រួមមានស្រុកសូទ្រនិគម ប្រាសាទបាគង ក្រឡាញ់ ស្រីស្នំ វ៉ារិន អង្គរធំ បន្ទាយស្រី និងស្រុកស្វាយលើ ដែលក្នុងនោះគ្រឹះស្ថានមធ្យមសិក្សាមានចំនួន ៤៤សាលា គ្រោងចាប់ដំណើរការអនុវត្តសិក្សាចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ និងបឋមសិក្សាមានចំនួន ១២៩សាលា ដោយគ្រោងចាប់ដំណើរការអនុវត្តសិក្សាចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តទៅ។

អាស្រ័យហេតុនេះ សូម សម្ដេច លោកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ប្អូនៗសិស្សានុសិស្សមាតាបិតា-អាណាព្យាបាល និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print