ភ្នំពេញ, នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ យោងតាមផេកផ្លូវការ ( Cambodia SEA GAMES 2023) ជាមួយទិសស្លោកថា, យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់ឱ្យដឹងថា, អបអរសាទរ! អ្នកចាំទីជម្រើសជាតិកម្ពុជា កែវ សុខសិលា បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ។ សិលា គឺ៏ជាកីឡាករទី២ ក្នុងចំណោម ៦រូប បន្ទាប់ពីខ្សែការពារ សារ៉េត គ្រីយ៉ា ដែលបានជាសះស្បើយពីជំងឺរាតត្បាតជាសកលមុនគេ បន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេល ១០ថ្ងៃ នៅប្រទេសបារ៉ែន។
ចំណែកកីឡាករជម្រើសជាតិកម្ពុជា ៤រូបទៀត រួមមានកីឡាករ គួច សុកុម្ភៈ, ចាន់ វឌ្ឍនាកា, សឿយ វិសាល និង អ៊ាន ពិសី បានធ្វើតេស្ដ PCR ថ្ងៃនេះរួចរាល់ហើយ ដោយបច្ចុប្បន្ន សមាជិកក្រុមគោព្រៃកម្ពុជាទាំង ៤រូបនេះ កំពុងរង់ចាំលទ្ធផល ដែលនឹងចេញនាថ្ងៃស្អែក។
សូមជូនពរកីឡាករ ៤នាក់ផ្សេងទៀត ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា ដើម្បីឆាប់បានត្រឡប់មកមាតុភូមិវិញ៕
ដោយ, សិលា