កូរ៉េខាងត្បូងបាញ់រ៉ុក្កែតអវកាសផលិតដោយបច្ចេកវិទ្យាក្នុងស្រុកជាលើកដំបូង

ចែករំលែក៖

នៅល្ងាចថ្ងៃទី២១ខែតុលា កូរ៉េខាងត្បូងបានបាញ់រ៉ុក្កែតអវកាសជាលើកដំបូងផលិតដោយបច្ចេកវិទ្យាក្នុងស្រុក។ ទាំងនោះគឺជាជោគជ័យយ៉ាងធំធេងរបស់កូរ៉េខាងត្បូងក្នុងការគ្រប់គ្រងទីអវកាស។

សារព័ត៌មានរ៉យទ័របានផ្សាយថា រ៉ុក្កែតអវកាសមានកម្ពស់៣ជាន់ មានឈ្មោះថា KSLV-II ឬហៅថា Nuriមានន័យថា(ពិភពលោក)
ផលិតដោយបច្ចេកវិទ្យាកូរ៉េខាងត្បូងផ្ទាល់ បានបាញ់ចេញពីជើងទម្រនៅមជ្ឈមណ្ឌលអវកាស Naro ភាគខាងត្បូងប្រទេសនេះនៅវេលាម៉ោង ១៧ (ពេលវេលាក្នុងតំបន់) គឺយឺតជាងគម្រោងមួយម៉ោង ដោយនាំផ្កាយរណបសិប្បនិមិត្តមួយគ្រឿង។
រ៉ុក្កែត Nuri មានទម្ងន់ដល់ទៅ ២០០តោន អាចនាំវត្ថុមានទម្ងន់១,៥តោនឡើងទៅកាន់ទីអវកាសផែនដីមានកម្ពស់ចាប់ពី ៦០០-៨០០គីឡូម៉ែត្រ។កូរ៉េខាងត្បូងសង្ឃឹមថា រ៉ុក្កែតខាងលើនឹងជួយដល់កូរ៉េខាងត្បូងធានាក្នុងការបញ្ជូនផ្កាយរណបនាំផ្លូវ ផ្កាយរណបតាមដាន ទំនាក់ទំនងឡើងទៅកាន់ទីអវកាសក្នុងពេលដ៏ខ្លីខាងមុខ ។
ការបាញ់បង្ហោះនោះទទួលបានជោគជ័យ នឹងជួយដល់កូរ៉េខាងត្បូង ចូលទៅក្នុងក្លិបប្រទេសមានសមត្ថភាពនាំផ្កាយរណបឡើងទៅកាន់ទីអវកាសបន្ទាប់ពីរុស្ស៊ី អាមេរិក បារាំង ចិន ជប៉ុន ឥណ្ឌា អុីស្រាអែល អុីរ៉ង់ និងកូរ៉េខាងជើង ។
តាមសារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា រ៉ុក្កែត Nuri ផលិតដោយបច្ចេកវិទ្យាកូរ៉េខាងត្បូងដោយផ្ទាល់ ។ ទីក្រុងសេអ៊ូលបានចំណាយប្រាក់រហូតដល់ទៅ ១,៨ពាន់លានដុល្លារ សម្រាប់កម្មវិធីអវកាសចាប់តាំងពីឆ្នាំ២០១០ រហូតមកទល់ពេលនេះ៕ដោយសាធី

...

រូបថត៖Yonhap.

រូបថត៖salon.com.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print