លោក សុខ លូ អញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង: នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងលោក អភិបាលរង នៃគណៈអភិបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលក្នុងនោះ លោក បានអញ្ជើញពិនិត្យមើលមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលស្ថិតនៅភូមិអូរចំណិត ឃុំសន្ដិភាព ស្រុកសំពៅលូន ដែលមានលទ្ធភាពអាចទទួលអ្នកជំងឺបានដល់ចំនួន១,៨៨០គ្រែ រួចលោក ក៏បានបន្តពិនិត្យមើលមណ្ឌលចត្តាឡីស័កគីឡូ៩ ដែលស្ថិតនៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ដែលអាចទទួលអ្នកធ្វើចត្តាឡីស័កបានចំនួន១,៨០០គ្រែ ។

គួរបញ្ជាក់ផងដែរថា ចំពោះមណ្ឌលព្យាបាលខាងលើនេះ ត្រូវបានក្រុមការងាររៀបចំទីកន្លែងបានយ៉ាងមានរបៀបរៀបរយដោយក្នុងនោះ បានរៀបចំបន្ទប់អនាម័យត្រឹមត្រូវ កន្លែងលាងដៃ កន្លែងលេងកីឡា និងប្រព័ន្ធកាមេរ៉ាសុវត្ថិវភាពផងដែរ ចំណែកនៅឯមណ្ឌលចត្តាឡីស័ក ក្រុមការងារកំពុងតែរូតរះដើម្បីឲ្យសម្រេចបានការសាងសង់ឲ្យបានកាន់តែឆាប់រហ័ស ។
បន្ទាប់ពីនោះ លោកក៏បានអញ្ជើញចុះពិនិត្យមើលមណ្ឌលចត្តាឡីស័ក នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ កូនភ្នំ៣២ រួចបានបន្តទៅត្រួតពិនិត្យស្ថានភាពច្រកទ្វារអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន និងច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ។ ហើយបន្ទាប់ពីចុះពិនិត្យស្ថានភាពច្រកទ្វារអន្តរជាតិដូងរួច ក៏បានបន្តចុះពិនិត្យ មណ្ឌលដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងវិទ្យាល័យកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបងផងដែរ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print