ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែតុលា ឆ្នាំ២០២១នេះ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារ និងម៉ាស់ ដើម្បីជួយសម្រួលជីវភាពដល់ប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែលរស់នៅក្នុងសហគមន៍ស្ទឹងកំបុត ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។
នាឱកាសនោះ លោក ឯក ឃុនដឿន ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងអស់ សូមអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងសូមបន្តធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច តាមរយៈការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីឈានទៅកាត់ផ្ដាច់ឱ្យបាននូវការចម្លងវីរូសកូវីដ-១៩ ដែលស្ថិតក្រោមការដឹកនាំ និងផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត ប្រកបដោយព្រហ្មវិហារធម៌ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ឯក ឃុនដឿន និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបាននាំយកអំណោយរួមមាន៖ អង្ករ១០គីឡូក្រាម, មី១០កញ្ចប់, ត្រីខ២កំប៉ុង, ទឹកស៊ីអ៉ីវ២ដប, និងម៉ាស់១ដុំតូច ស្មើៗគ្នា៕ដោយ៖ស តារា