ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី កាលពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ម៉ោង១០ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ នៅចំណុចបន្ទប់លេខ៤ ផ្ទះសំណាក់ស្រែពេជ្រ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សកម្មភាពនេះបានប្រព្រឹត្តកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ម៉ោង០១ និង០០នាទី បង្កដោយជនសង្ស័យ០១នាក់ ឈ្មោះ មាន សម្បត្តិ (សម្បត្តិ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីន ត្រជាក់ ស្នាក់ នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) បានរួមភេទជាមួយជនរងគ្រោះឈ្មោះ ក.ក.ង ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់តុ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ ប៉ប្រកខាងត្បូង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ ដោយ៖ ចន្ទ លីហ្សា