លោករដ្ឋមន្ត្រី លឹម គានហោ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ ស្ថានភាពទឹកនៅតាមសណ្តរស្ទឹងព្រែកត្នោត ដែលអាចប្រឈមដោយការយាយីពីជំនន់ទឹកភ្លៀង ពីផ្ទៃរងទឹកភ្លៀងផ្នែក ខាងលើ (ខេត្តកំពង់ស្ពឺ) នៅភូមិសាស្ត្រខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ+កណ្តាល+កំពង់ស្ពឺ : រសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ ស្ថានភាពទឹកនៅតាមសណ្តរស្ទឹងព្រែកត្នោត ដែលអាចប្រឈមដោយការយាយីពីជំនន់ទឹកភ្លៀង ពីផ្ទៃរងទឹកភ្លៀងផ្នែក ខាងលើ (ខេត្តកំពង់ស្ពឺ) នៅភូមិសាស្ត្រខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

សូមជម្រាបជូនថា កម្ពស់ទឹកនៅទ្វារទឹកទំនប់ ៧ មករា នាម៉ោង ៤ រសៀលនេះ គឺមានកម្ពស់ ៩,១២ ម៉ែត្រ បើធៀបនឹងព្រឹកម្សិលមិញ គឺបានហក់ឡើងបន្ថែម ០,៤៨ ម៉ែត្រ បានលើសកម្ពស់ប្រកាសឲ្យមានប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ ។
សកម្មភាពកន្លងមក ក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមលក្ខណៈ និងចុះអនុវត្តការងារអន្តរាគមន៍ចាប់តាំងពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ មកម្ល៉េះ ដោយបានអនុវត្តការងាររួចមួយចំនួនរួមមាន ៖
– នៅផ្នែកខាងលើ បានស្តារបើកមុខទឹកស្ទឹងតូចដែលជាផ្នែកមួយជួយរំដោះទឹកជំនន់ បានប្រមាណ ១០០ ម៉ែត្រត្រីគុណ/វិនាទី ។
– ផ្នែកខាងក្រោម បានប្រើគ្រឿងចក្រកាយបើកមុខទឹកប្រឡាយ ៩៤, ប្រឡាយ ៩៦ និងស្តារព្រែកខ្សេវ ប្រវែង ២.៥០០ ម៉ែត្រ ចេញពីប្រឡាយ ៩៤ និង ៩៦ ភ្ជាប់ទៅវាលបឹងរាន និងបឹងខាម៉ៅ តាមព្រែកហូរ ទម្លាក់ទៅទន្លេបាសាក់ ។
– លើកពង្រឹងកម្ពស់តួរទំនប់តាមបណ្តោយសណ្តរស្ទឹង ត្រង់ទំនាបជាប់ភូមិឋានប្រជាពលរដ្ឋ
មកដល់ពេលនេះ ស្ថានភាពស្ថិតនៅក្នុងការប្រុងប្រយ័ត្ន កំពុងប្រឈមនៅឡើយ ទោះជាយ៉ាងណាក្រសួងធនធានទឹក និងឧតុនិយមបានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ៣៦ គ្រឿង, បាវខ្សាច់ធំ-តូច, សំណាញ់ថ្ម និងកម្លាំងក្រុមការងារកំពុងបន្តការងារអន្តរាគមន៍ ដោយប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង នៅតាមទំនប់សណ្តរស្ទឹង ដើម្បីការពារហានិភ័យជំនន់ទឹកភ្លៀងដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តប្រឈម ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print