សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤

ចែករំលែក៖

ភ្នំពេញ, បន្ទាប់ពីអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខមេដឹកនាំនៃប្រទេសអាស៊ាន បានយាង និងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ ក្រោមកិច្ចដឹកនាំផ្ទាល់ពីព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា និង លោក លី ខឹជាំង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ជាសហប្រធានដឹកនាំអង្គប្រជុំ ។

ជាលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤ ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានអនុម័តទៅលើឯកសារចំនួន៣ និង ធ្វើការកត់សម្គាល់ទៅលើឯកសារចំនួន២ ក្នុងរួមមាន៖
-ការអនុម័តទៅលើឯកសារចំនួន៣ ៖
ឯកសារទី១)សេចក្ដីប្រកាសរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន
ឯកសារទី២)សេចក្ដីប្រកាសរួមអាស៊ាន-ចិន ស្ដីពីកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌអាស៊ានស្ដារឡើងវិញគ្រប់ជ្រុងជ្រោយ
ឯកសារទី៣) សេចក្ដីប្រកាសរួមអាស៊ាន-ចិន ស្ដីពីការពង្រឹងការអនុវត្តបៃតង និងប្រកបដោយចីរភាព ។

-ឯកសារចំនួន២ ដែល ធ្វើការកត់សម្គាល់រួមមាន៖
ទី១)ឯកសារវឌ្ឍនភាពស្ដីពីការអនុវត្តផែនការសកម្មភាព ដើម្បីអនុវត្តជាភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាពឆ្នាំ២០២១-២០២៥
ទី២)ឯកសារទស្សនទាន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស របស់ចិនជាមួយអាស៊ាន ។

ឆ្នាំនេះ អាស៊ាន-ចិន បានធ្វើមិត្តជាមួយគ្នាលើនយោបាយ ៣០ឆ្នាំហើយ, ធ្វើទំនាក់ទំនង ៣០ឆ្នាំ ប៉ុន្តែភាពជាដៃគូសន្ទនានេះ ២៥ឆ្នាំ ដៃគូយុទ្ធសាស្ត្រ ១៨ឆ្នាំ ។ អ្វីដែលសំខាន់ ប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានឯកភាពដំឡើងភាពជាដៃគូនេះ នៅពេលដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយប្រមុខរដ្ឋាភិបាលអាស៊ាន-ចិន បានឯកភាពគ្នា នឹងមានកិច្ចប្រជុំ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅខែក្រោយ ។

ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ចិន បានក្លាយជាប្រទេសមានពាណិជ្ជកម្មធំជាងគេជាមួយអាស៊ាន ហើយវិនិយោគ ក៏មានច្រើនជាងគេដែរ ។ ចិន បានក្លាយជាប្រភពទី៤ នៃវិនិយោគក្នុងប្រទេសអាស៊ានផងដែរ។ ឆ្នាំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានអបអរសាទរ និងចាត់ទុកឆ្នាំ២០២១ នេះ ជាឆ្នាំកិច្ចសហប្រតិបត្តិការការអភិវឌ្ឍដោយចីរភាពអាស៊ាន-ចិន ។

បន្ថែមលើនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណដល់ លោក នាយករដ្ឋមន្ត្រីចិន ដែលបានផ្ដល់នូវការគាំទ្រជាច្រើន ជាពិសេស វ៉ាក់សាំងដល់បណ្ដាប្រទេសអាស៊ាន ផ្ដល់ការគាំទ្រក្នុងការកសាងសហគមន៍អាស៊ាន បន្តគាំទ្រដល់ សមាហរណកម្មអាស៊ាន ហើយជាពិសេសទៀត គឺបន្តធ្វើយ៉ាងណា គាំទ្រដល់កិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ជាពិសេស ទៀតនោះ គឺលោកនាយករដ្ឋមន្ត្រីចិន បានលើកឡើងដោយធ្វើយ៉ាងណា កសាងសម្ព័ន្ធភាព និងការនិងកិច្ចសហការលើ វិស័យសុខាភិបាល ហើយនឹងបន្តពង្រឹង និងពង្រីកសមាហរណកម្មសេដ្ឋកិច្ចជាមួយគ្នា ហើយជាពិសេសទៀត ក្នុងការលើក តម្កើងក្នុងការអភិវឌ្ឍ ដើម្បីគាំទ្រគ្នាទៅវិញទៅមក ហើយនឹងបន្តគាំទ្រលើនវានុវត្តទាំងសងខាងផងដែរ នឹងបន្តជំរុញកិច្ច សហការបៃតង។

លើសពីនេះ ភាគីចិននឹងបង្កើនចំនួនថវិកាចំនួន ១០លានដុល្លារទៀតទៅក្នុងមូលនិធិកិច្ចសហការ អាស៊ាន-ចិន ជាពិសេស ដើម្បីជំរុញការគាំទ្រដល់និស្សិតពីអាស៊ានទៅរៀននៅប្រទេសចិនសម្រាប់យុវជន ។ ជារួម កិច្ចប្រជុំទទួលបានផលជាច្រើន ហើយភាគីទាំង២ ក៏បានផ្លាស់ប្ដូរយោបល់គ្នាជុំវិញសមុទ្រចិនខាងត្បូង បន្តជំរុញកិច្ចសហប្រតិបត្តិការ និងការបន្តចរចាទៅមុខ ទៀត ពាក់ព័ន្ធនឹង COC ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print