មន្ត្រី​ឧ​ទ្យា​នុ​រក្ស​លែងសត្វ​ត្រកួត​ចំនួន​​១៨​ក្បាល​ឱ្យ​ចូល​ទៅក្នុង​ព្រៃ​នៃ​ទីជម្រក​វិញ​ ខណៈ​រំដោះ​បានពីព្រានព្រៃ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ប្រចាំ​ស្នាក់​ការល្វេ និង​ស្នាក់​ការ​ម្រើ​ច នៅថ្ងៃអង្គារ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្រុមមន្រ្តីឧទ្យានុរក្ស​បាន​ធ្វើការ​ដោះ​លែង​សត្វ​ត្រកួត​​ចំនួន​​១៨​ក្បាល​ឱ្យ​ចូល​ទៅក្នុង​ព្រៃ​​មាន​សេរីភាព​វិញ​ ខណៈ​រំដោះ​បានពីព្រានព្រៃ​។

ប្រភពដដែលបន្តថា​​ មន្រ្តីឧទ្យានុរក្ស​ សហការ​ជាមួយ​កម្លាំងសមត្ថកិច្ច​ចុះធ្វើការ​ល្បាត​តាម​ដង​ទន្លេ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១ លុះ​មក​ដល់​ត្រង់​ចំណុច​ពាម​អូរ​ឌឿ​ ស្ថិត​នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណ​ង​ឃី​លឹ​ក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ក៏​ប្រទះឃើញ​ជនសង្ស័យ​ចាប់​សត្វ​ព្រៃ​បំណង​ចង់​យក​ចេញពី​ព្រៃ ទេីប​កម្លាំង​ជំនាញ​ដេញចាប់​តាម​ដង​ទន្លេស្រែ​ពក។ ភ្លាមនោះ​ជនសង្ស័យ​ភ័យក៏​​ទម្លាក់​សត្វ​ត្រកួត​ចោលរួចរត់គេចខ្លួនបាត់​ ដោយ​បន្សល់​ទុក​​សត្វ​ត្រកួត​ចំនួន​១៨​ក្បាល។

គូរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះយេីងសង្កេត​ឃេីញថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់អភិរក្ស​សត្វព្រៃ ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ រួម​នឹង​សមាជិក​សហគមន៍​តំបន់​ការពា​រធម្មជាតិ ជា​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ការ​ការពារ​ថែរក្សា​ធនធានធម្មជាតិ ជា​ពិសេស​សត្វព្រៃ​ដែល​កម្រនិង​ជិត​ផុត​ពូជ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print