ជនសង្ស័យពីរនាក់មុខសញ្ញាប៉ុនប៉ងលួច ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជូនសង្ស័យពីរនាក់ដែលជាមុខសញ្ញាប៉ុនប៉ងលួចត្រូវបានកម្លាំងប៉ុស្ដិ៍រដ្ឋបាលនគរបាលព្រែកអម្ពិលធ្វើការដេញស្ទាក់ចាប់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:០០នាទីថ្ងៃ ពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១។ លោកអនុសេនីយ៍ឯក ធឺន សុក្រិត នាយប៉ុស្ដិ៍រដ្ឋបាលនគរបាលព្រែកអម្ពិលបានឲ្យដឹងថា កម្លាំងរបស់លោកបានធ្វើការចុះល្បាតតាមដងផ្លូវ លុះមកដល់ផ្លូវ៧០B ចំណុចភូមិ ព្រែកក្របៅទី២ ឃុំព្រែកអម្ពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានប្រទះឃើញជនសង្ស័យពីរនាក់កំពុងជិះម៉ូតូ ដោយឃើញកម្លាំងប៉ុស្ដិ៍កំពុងចុះល្បាត(ទល់មុខ)ជនសង្ស័យក៍ជិះម៉ូតូត្រឡប់ក្រោយហើយបានបើកយ៉ាងលឿង ឃើញដូច្នោះកម្លាំងសមត្តកិច្ចប៉ុស្ដិ៍ព្រែកអម្ពិល បានប្រដេញតាម លុះមកដល់គល់ស្ពានព្រែកតាម៉ៅ ស្ថិតក្នុងភូមិអញ្ជែងលើ ឃំុពុកឫស្សី ទើបសមត្ថកិច្ចស្ទាក់ចាប់ឃាត់ខ្លួនបាន និងធ្វើការត្រួតពិនិត្យឆែកឆេរទៅលើជនសង្ស័យទាំងពីនាក់ នៅក្នុងកាបូបស្ពាយ មានពិលភ្លើងហ្វាចំនួន៣ គ្រាប់កាំភ្លើងខ្លី១គ្រាប់ ថង់ផ្លាកស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន ទូរស័ព្ទចំនួន ២គ្រឿង ឯនៅក្រោមកែបម៉ូតូមានកាំបិតផ្លែវែងចុងស្រួចចំនួន១ ដែករាងអក្សរអិលចំនួន ១ ដែកមុខចុងស្រួចចំនួន១ និងក្នុងហ៊ោប៉ៅខោជនសង្ស័យឈ្មោះ ស្រៀង សេងហាក់ មានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចក់(តូច១កញ្ចប់ មធ្យម ១កញ្ចប់) បច្ចុប្បន្នសង្ស័យទាំងពីរនាក់ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការស្រុកខ្សាច់កណ្ដាលនិងដកហូតម៉ូតូមួយគ្រឿងម៉ាកHonda Dream C125 ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1CP-6148ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ដោយ ស សម

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print