មកស្គាល់បេក្ខនារីលេចធ្លោ៥រូបនៃកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២១នៅវគ្គផ្តាច់ព្រ័ត្ររាត្រីនេះ

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំគឺកម្មវិធីMiss Universe Cambodia 2021 ឬកញ្ញាឯកចក្រវាឡកម្ពុជា២០២១ បានចាប់ផ្តើមវគ្គប្រកួតបឋមរបស់ខ្លួនកាលពីសប្តាហ៍មុននេះ ហើយនៅរាត្រីថ្ងៃទី២៨ ខែតុលានេះគឺជាកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រហើយ។ ក្នុងនោះបេក្ខភាព៥រូបត្រូវបានគេចាប់អារម្មណ៍ខ្លាំងជាងគេ មានដូចជា៖

ទី១-គឺបេក្ខនារីពាក់ស្លាកលេខ១ កញ្ញា

ស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ។ នាងគឺជាយុវតីធំធាត់នៅលើទឹកដីនៃសហរដ្ឋអាមេរិក នាងមានអាយុ២៤ឆ្នាំ កម្ពស់១.៦០ម៉ែត្រ ទម្ងន់៤៥គីឡូក្រាម ទំហំទាំង៣ ៣១,២៧,៣៤។ នាងមានភាពទាក់ទាញខ្លាំងតាមរយៈការនិយាយភាសាអង់គ្លេស ចិន និងការរាំរបាំបុរាណខ្មែរជាដើម។

ទី២-បេក្ខនារីពាក់ស្លាកលេខ៥ កញ្ញាឈន ស្រីណេត នាងមានអាយុ២៥ឆ្នាំ និងមានកម្ពស់១.៦៥ម៉ែត្រ ទំហំទាំង៣ ៣៥.២៥.៣៧។នាងគឺជាស្រ្ដីខ្មែរកម្ពជាក្រោមដំបូងគេបង្អស់ដែលបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាចក្រវាឡកម្ពុជា2021។ នាងជាតារាបង្ហាញម៉ូដអាជីព ដែលអាចប្រើប្រាស់បានទាំងភាសាអង់គ្លេស និងភាសាថៃ ហើយនាងក៏ជាយុវតីដែលមានការតាំងចិត្តខ្ពស់ក្នុងជីវិតផងដែរ។

ទី៣-បេក្ខនារីពាក់ស្លាកលេខ៦ កញ្ញា សុខ ចិន្តា នាងជាបេក្ខភាពម្នាក់ដែលទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន។ នាងមានអាយុ២១ឆ្នាំ កម្ពស់ ១,៦៦ម៉ែត្រ ទម្ងន់៤៥គីឡូក្រាមទំហំទាំងបី២៩, ២៤,៣២ ជានិស្សិតនៃសាកលវិទ្យាល័យមួយ។

ទី៤-បេក្ខនារីពាក់ស្លាកលេខ៧ កញ្ញា ពក ស្រីល័ក្ខ។ នាងធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធីMiss Grand Cambodia 2021។ នាងកំពុងទទួលបានការចាប់អារម្មណ៍ក្រោយពីបង្ហាញសមត្ថភាពនៃការដើរបង្ហាញម៉ូដ។ នាងមានរូបសម្រស់ និងសមត្ថភាពដ៏គួរឲ្យទាក់ទាញ។ នាងមានអាយុ២១ឆ្នាំ កម្ពស់១,៦៨ម៉ែត្រ ទំហំទាំង៣ ៣៤.២៦.៣៦។

ទី៥-បេក្ខនារីពាក់ស្លាកលេខ១៥កញ្ញា ងិន ម៉ារ៉ាឌី នាងគឺជាតារាសម្តែង និងបង្ហាញម៉ូដ ។ នាងមានអាយុ២២ឆ្នាំ កម្ពស់១,៦៥ម៉ែត្រ ទម្ងន់៤២គីឡូក្រាម ទំហំទាំង៣ គឺ៣២,២៣,៣៤។

ទោះជាយ៉ាងណានៅមានបេក្ខភាពផ្សេងទៀតពួកគាត់ក៏ជាបេក្ខនារីដែលពោរពេញដោយសមត្ថភាព និងរូបសម្រស់ស្រស់សោភាដែរ ហើយពួកនាងអាចនឹងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីគណៈកម្មការវគ្គប្រកួតផ្តាច់ព្រ័ត្រ និងតាមរយៈការផ្តល់ពិន្ទុលើសមត្ថភាពពិតជាក់ស្តែង ពិសេសទៅលើការឆ្លើយសំណួរក្នុងកម្មវិធីប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២១នេះ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print