ជិះម៉ូតូឆ្លងផ្លូវបែកជា៣មិនប្រុងប្រយ័ត្នត្រូវរថយន្តបុកពេញទំហឹង បណ្តាលឱ្យកិនស្លាប់ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ

ចែករំលែក៖

ប៉ៃលិន ៖តាមរបាយការណ៍របស់មន្ត្រីនគរ

បាលជំនាញចរាចរណ៍នៃស្នងការដ្ឋានខេត្តប៉ៃលិនបានឲ្យដឹងថា÷
បុរសម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានរថយន្តបុកស្លាប់ នៅនឹងកន្លែង ដោយសារជិះម៉ូតូឆ្លងផ្លូវមិនប្រុងប្រយ័ត្ន ត្រូវរថយន្តយីឌុបធុនធំបើកបរល្បឿនលឿន ក្នុងទិសដៅពីជើងទៅកើត ទៅបុកម៉ូតូមួយគ្រឿង កំពុងជិះឆ្លងផ្លូវបែកជា៣ពីត្បូងទៅ
ជើង ពេញទំហឹងរួចកិនពីលើខ្លួន ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចបានបន្តថា÷ហេតុការណ៍ដែលរថយន្តបុកជាមួយម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែកជា៣ស្ថិតក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះដែលបើកបរម៉ូតូនោះ មិនស្គាល់អត្តសញ្ញាណ បានបាត់បង់ជីវិតនៅនឹងកន្លែង ដោយបើកបរម៉ូតូម៉ាក zoomer ពណ៌ខៀវ ពាក់ស្លាកលេខបាត់ដំបង 1Y -1537 រងការខូចខាតធ្ងន់។ ចំណែកភាគីអ្នកបើកបររថយន្ត ធុនធំ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ ស្រមោល មិនស្គាល់អត្តសញ្ញាណដែរ ដោយបើកបររថយន្តម៉ាក HYUNDAI ចម្រុះពណ៌ ពាក់ស្លាកលេខ ព្រះសីហនុ 3A-7122 គ្មានការខូចខាត។

បើតាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុ បានឲ្យដឹងទៀតថា÷មូលហេតុនៃការគ្រោះថ្នាក់បណ្តាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿនក្នុងទីប្រជុំជនត្រង់ និងឆ្លងផ្លូវមក(ផ្លូវបំបែក) ។
ក្រោយពីកើតហេតុមន្ត្រីនគរបាលចរាចរ
ណ៍នៃស្នងការខេត្តបានមកវាស់វែងរួច
ក៏ទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរ
បង្អែកខេត្ត បន្ទាម់មកក៏លើកសាកសព
ដាក់លើរថយន្តយកទៅកន្លែងដំកល់ទុក
នៅវត្តកោងកាង ដើម្បីរង់ចាំបងប្អូននិង
ក្រុមគ្រួសារមកទទួលយកសាកសព។

បច្បុប្បន្ន÷នគរបាលជំនាញកំពុងស្វែងរក បងប្អូនសាច់ញាតិដើម្បីមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី។
រហូតមកដល់វេលាម៉ោង១០និង០០នាទី
ព្រឹក មិនឃើញសាច់ញាតិមកក៏បូជាតែម្តង។

ចំណែករថយន្តនិងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការខេត្តប៉ៃលិន ដើម្បីរង់ចាំ ធ្វើការដោះស្រាយតាមនីតិវិធីពេលក្រោយ ៕ ដោយ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print