អាជ្ញាធរខណ្ឌដូនពេញឃាត់រថយន្តដឹកដី១គ្រឿងដែលបើកចូលក្រុងធ្វើអោយធ្លាក់ដីប្រឡាក់ថ្នល់

ចែករំលែក៖

ភ្នំពេញ ​៖ រថយន្តដឹកដីមួយគ្រឿងដែលធ្វើចរាចរណ៍លើផ្លូវថ្នល់និងធ្លាក់ដីរាយប៉ាយពេញផ្លូវ ត្រូវមន្រ្តីសាលាខណ្ឌដូនពេញ ចាប់បញ្ចូនទៅរក្សាទុកនៅសាលាខណ្ឌ និងហៅម្ចាស់រថយន្តមកធ្វើការណែនាំ ដោយអោយជូតសំអាតផ្លូវឲ្យស្អាតវិញផងដែរ ។

ករណីឃាត់រថយន្តដឹកដីខាងលើនេះ បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០១៥ នៅចំណុចផ្លូវព្រះនរោត្តម ជិតភោជនីយដ្ឋានទន្លេរសាប សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីមន្ត្រីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា រថយន្តដឹកដីដែលឃាត់យកមករក្សាទុកនេះ ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខកោះកុង3A-0144 ដោយសារតែរថយន្តនេះបានបើកចូលក្នុងក្រុងខុសម៉ោងដែលសាលារាជធានីភ្នំពេញហាម និងរថយន្តបានដឹកដីជ្រុះដីប្រឡាក់ពេញថ្នល់ ទើបមន្រ្តីសាលាខណ្ឌក៏ចុះទៅឃាត់តែម្តង ។

មន្រ្តីសាលា បានបន្ដទៀតថា បន្ទាប់ពីឃាត់រថយន្តខាងលើនេះរួច អាជ្ញាធរខណ្ឌនឹងហៅថៅកែមកចូលដោះស្រាយដោយធ្វើការអប់រំហើយឲ្យថៅកែរថយន្តដឹកដីនេះផ្ទាល់ ឲ្យមកបោសជូតសម្អាតផ្លូវថ្នល់ឲ្យស្អាតវិញផងដែរ ។

គួរបញ្ជាក់ផងដែរថា រថយន្តដឹកដីដែលធ្វើការចរាចរណ៍ក្នុងរាជធានីភ្នំពេញទាំងអស់ភាគច្រើនតែងតែអាងខ្សែរអ្នកធំនៅពីក្រោយខ្នង ទើបរថយន្តទាំងនេះមិនដែលខ្លាចអាជ្ញាធរនោះឡើយ៕ ស ដារ៉ា

s2

s4

s3

...

s1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print