ប្រទះឃើញសពបុរសជាកម្មករមកពីថៃម្នាក់ចងកធ្វើអត្តឃាតដោយខ្លួនឯង

ចែករំលែក៖

ខេត្តសៀមរាប៖​ បុរសវ័យចំណាស់ម្នាក់ដែលជាកម្មករមកពីប្រទេសថៃបានចងកធ្វើអត្តឃាតដោយខ្លួនឯងភ្ជាប់នឹងដើមឈើដោយមិនដឹងពីមូលហេតុ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០១៦ត្រង់ចំណុចខាងលិចរង្វង់មូលអង្គរឃ្យូង ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោកអនុសេនីយ៍ឯកញឹក សុផល នាយប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាមបានឲ្យដឹងថា៖​ បន្ទាប់ពី​សមត្ថ​កិច្ចជំនាញពិនិត្យនិងធ្វើកោសលវិច្ច័យនៅលើខ្លួនសាកសព មានលិខិតឆ្លងដែនលិខិតសំគាល់ខ្លួន ជាអក្សរថៃដែលអាចបញ្ជាក់បានថាគាត់ជាកម្មករមកពីប្រទេសថៃ។ ប៉ុន្តែក៏មានលិខិតមួយទៀតគឺបញ្ជាក់ឈ្មោះនិងស្រុកកំណើតដោយបុរសនេះមានឈ្មោះហេ មី អាយុ៤៤ឆ្នាំ​មានស្រុក កំណើតស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពបញ្ជាក់ថាដោយសារតែពុំមាននរណា​ម្នាក់ស្គាល់​សាកសពខាងលើសមត្ថកិច្ចសម្រេចយកទៅតម្កល់ទុកនៅវត្តព្រះឥន្ទកោសីយ៍(វត្តលើ)ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

image526

ដោយ៖ ជានិរន្ដរ៍

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print