ដាក់ជណ្ដើរឡើងតភ្លើងផ្ទះគេប៉ះត្រូវខ្សែភ្លើងស្រាតឆក់រងរបួសធ្ងន់

ចែករំលែក៖

ប៉ោយប៉ែត​ ៖​ បុរស​ជា​ជាង​ភ្លើង​ម្នាក់​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់ ​បណ្ដាល​ឲ្យរងរបួសរលាក​ខ្លោច​​​ទ្រូង និង​ខ្លួនប្រាណ​ស្ទើរតែបាត់បង់ជីវិត ខណៈ​ដាក់​ជណ្ដើរ​ឡើង​ត​ខ្សែភ្លើង​ប៉ះ​ខ្សែភ្លើង​ស្រាត។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នជនរងគ្រោះពុំទាន់ត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេ ព្រោះប្រជាពលរដ្ឋកំពុង​សង្រ្គោះបឋម។ ប៉ុន្តែប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរស​ជាជាង​ភ្លើង​បាន​ទៅ​ត​ចរន្តអគ្គិសនី​នៅផ្ទះមួយ ក្នុងភូមិកើតហេតុ​ខាងលើ ហើយ​នៅ​ពេល​ដាក់​ជណ្ដើរ​ត​ខ្សែភ្លើង ជណ្ដើរ​នោះ​ក៏​ប៉ះ​នឹង​ខ្សែភ្លើងដែល​រលួយ​ស្រោមនៅតែ​សាច់ទង់ដែង ដែលចរន្តភ្លើងកំពុងឆ្លងកាត់​ទើប​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​រលាក​ពេញ​ខ្លួនជនរងគ្រោះ​តែម្ដង។

ក្រោយពី​ឃើញ​សភាព​បែបនេះ​ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ​ក៏​យក​ជនរងគ្រោះទៅកប់​ដីខ្សាច់ ដែល​មាន​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ផ្ទះកើតហេតុ និង​ធ្វើ​ចលនា​ឃើញ​ថា ​នៅ​មាន​ដង្ហើម​តឹកៗនៅឡើយ ប៉ុន្តែ​ហាក់សង្ឃឹម​រស់​តិច​ណាស់ ដោយសារតែ​ត្រូវរបួស​រលាក​ពេញ​រាងកាយទៅហើយ៕ វណ្ណា

M21

M2

ម៤

...

ម៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print