អឺរ៉ុបមិនទាន់ឯកភាពទៅលើការរៀបចំជនភៀសខ្លួនជាង​៤ម៉ឺននាក់

ចែករំលែក៖

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអឺរ៉ុប​ធ្វើឡើងនៅប្រទេសប៊ែលហ្ស៊ិក តំដំណាងប្រទេសជាសមាជិកមិនទាន់ឯកភាពគ្នាទៅលើការចែកចាយទទួលជនភៀសខ្លួនចំនួន​៤ម៉ឺននាក់ មកពីប្រទេសស៊ីរី និង​ Eritrea បច្ចុប្បន្នកំពុងស្នាក់នៅក្នុងប្រទេសអ៊ីតាលី និងក្រិក។ មានប្រសាសន៍នៅក្នុងសន្និសីទការសែត​គណៈកម្មការទទួលបន្ទុកពីជនភៀសខ្លួនរបស់អឺរ៉ុប​លោក​ Dimitris Avramopoulos បញ្ជាក់ថា ​ដោយសារតែមិនទាន់មានកន្លែងសម្រាប់ទទួលជន​ភៀសខ្លួន បានជាបណ្តាប្រទេសមិនទាន់មានលទ្ធភាពទទួលជនភៀសខ្លួនទាំងនោះ។ ប្រទេសជាសមាជិកអឺរ៉ុបបានយលព្រមរៀបចំឲ្យជនភៀសខ្លួនជាង​៣២ពាន់នាក់ប៉ុណ្ណោះ ដែល​បានទៅរស់នៅក្នុងប្រទេសជាសមាជិកអឺរ៉ុប គឺជាចំនួនតិចជាងដែលអ៊ីតាលីកំពុងតែរាប់រង់។ នៅចុងឆ្នាំ​នេះ ជនភៀសខ្លួនប្រមាណ​៨ពាន់នាក់ទៀត ត្រូវចែកចាយនៅក្នុងតំបន់អឺរ៉ុបជាបន្តទៀត។ លំហូរនៃជនភៀសខ្លួនចូលអឺរ៉ុបតាមដែនសមុទ្រមេឌីទែរ៉ាណេកាន់តែកើនឡើងខ្ពស់ចាប់តាំងពីខែមេសាកន្លងមក ។ ការភៀសខ្លួនតែងតែជួបគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សយ៉ាងច្រើនក្នុងមួយឆ្នាំ​។ កាលពីខែមេសានោះដែរ មានពលរដ្ឋ​៨០០នាក់ស្លាប់ដោយការលិចនាវា ។ នៅពេលនេះក្រុមរត់ពន្ធមនុស្សបានបង្កើនសកម្មភាពនាំមនុស្សជាច្រើនចូលអឺរ៉ុបបង្កការរាំង​ស្ទះយ៉ាងខ្លាំងដល់អឺរ៉ុបក្នុងពេលដែលកំពុងជួបវិបត្តិផងនោះ ។ ពេលនេះ អឺរ៉ុបចាត់វិ ធានការទប់ស្កាត់​ដោយបានប្រើប្រាស់យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ និង​នាវាមុជទឹក​ នឹង​ត្រូវ​រំកិល​ខ្លួន​ចូល​ទៅ​កាន់​ដែនសមុទ្រ​អន្តរជាតិ​ ស្ថិត​នៅ​ប្រទេស​លី​ប៊ី​ នៅ​ក្នុងអំឡុងពេល​ប៉ុន្មាន​ខាង​មុខ​ទៀត​នេះ​ ។​ ប៉ុន្តែ​បេសកកម្ម​នេះ ​ទំនង​ចំណាយពេល​មួយ​ខែ​ទើប​រួចរាល់​ និង​អាច​ដំណើរការ​ប្រតិបត្តិការ​បាន​។​ ​ដោយ​សង្កេត​ឃើញ​ថា​ ការ​ប្រឈម​ហានិភ័យ​មាន​កម្រិត​ខ្ពស់​នោះ​ សហគមន៍​អឺ​រ៉ុ​ប​បាន​យល់ព្រម​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ក្រុម​រត់ពន្ធ​ មនុស្ស​តាម​ដែនសមុទ្រ​ ដោយ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ នាវាមុជទឹក​បំពាក់អាវុធមី​ស៊ី​ល​ជាដើម​ ស្ថិត​នៅ​លើ​ផ្ទៃសមុទ្រ​អន្តរជាតិ​ប្រទេស​លី​ប៊ី​ ប្រឆាំង​ទៅ​លើ​ក្រុម​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ចូល​ទៅ​កាន់​តំបន់​សហគមន៍​អឺរ៉ុប​។​ សកម្មភាព​នេះ​គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ចំពោះ​ ជនភៀសខ្លួន​ទាំងឡាយ​នោះ​ ។​ ​មន្ត្រី​សហគមន៍​អឺរ៉ុប​បាន​សម្តែង​ការ​សង្ឃឹម​នៅ​ក្នុង​ចិត្ត​ថា​ ប្រទេស​លី​ប៊ី​នឹង​ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​បន្ថែម​ទៀត​ ស្រប​តាម​ការ​សម្រេច​របស់​អង្គការសហប្រជាជាតិ​ដើម្បី​សកម្មភាព​ប្រយុទ្ធ​ ប្រឆាំង​ជាមួយ​ក្រុម​ជួញដូរ​មនុស្ស​ ។​ ​សមាជិក​សភា​អឺរ៉ុប​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ បាន​ព្រាង​ដំណោះស្រាយ​មួយ​ ឲ្យ​អង្គការសហប្រជាជាតិ​អនុ​ញ្ញ​ត​ឲ្យ​សហគមន៍​អឺរ៉ុប​ប្រើ​កម្លាំង​ទ័ព​ ដើម្បី​ប្រឆាំង​ក្រុម​ជួញដូរ​មនុស្ស​ ស្រប​តាម​មាត្រា​ទី​៧​របស់​អង្គការសហប្រជាជាតិ​ ៕​

migrant

...

ttxvn_nhapcu150721

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print