ខេត្តស្ទឹងត្រែង÷នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការរង តំណាងឲ្យឧត្តសេនីយ៍ ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើង គោក មេបញ្ជាការយោភូមិភាគទី១ បានចូលរួមជាអធិបតី ក្នុងពិធីសំណេះ សំណាលសួរសុខទុក្ខ និងបំពាក់ឋានន្តរស័ក្តិ ជូនយោធិនដែលត្រូវដាក់ឲ្យចូលនិវត្តន៍ ឆ្នាំ២០២១ របស់ទីបញ្ជាការយោធភូមិភាគទី១។
លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានថ្លែងនូវការកោតសរសើរចំពោះស្នាដៃជាគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន ក្នុងការបំរើជាតិមាតុភូមិរបស់បងប្អូនយើងកន្លងមក។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានធ្វើពិធីបំពាក់ឋានន្តរសក្តិជូន យោធិនរបស់ ទីបញ្ជាការយោធភូមិភាគទី១ ត្រូវដាក់ឲ្យចូលនវត្តន៍ចំនួន១២នាក់ និងបានធ្វើការផ្តាំផ្ញើថា៖ ពេលបងប្អូនវិលត្រឡប់ទៅជីវភាពជាជន ស៊ីវិលវិញ សូមខិតខំបង្កបង្កើនផល និងប្រកបមុខរបរចិញ្ចឹមជីវិតផ្សេងៗ តាមសមាអាជីវោ ខិតខំគោរពច្បាប់រដ្ឋ ជៀសវាងការប្រព្រឹត្តបទល្មើសនានា ដែលខុសនឹងច្បាប់ ចូលរួមក្នុងសកម្មភាពសង្គម ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ថែរក្សាសុខភាព ថែរក្សាក្រុមគ្រួសារ ដើម្បីសេចក្តីសុខនិងសុភមង្គលក្នុងសង្គម។
ក្នុងឱកាសនោះដែរក្នុងនាម មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយឯក ហ៊ុនម៉ាណែត បានឧបត្ភម្ភថវិកាជូនចំពោះយោធិនដែលត្រូវចូលនិវត្តន៍ ក្នុងម្នាក់ ២០ម៉ឺនរៀល និងឧត្តសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោភូមិភាគទី១ បានឧបត្ភម្ភថវិកា ជូនចំពោះយោធិន ដែលត្រូវចូលនិវត្តន៍ ក្នុងម្នាក់ ១០ម៉ឺនរៀល អង្ករ ១បេ និងគ្រឿង ឧបភោគបរិភោគ មួយចំនួនផងដែរ៕ ដោយ ស៊ុនហេង