ក្រុមតាលីបង់ដែលគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថាកំពុងតែជួបផលលំបាកយ៉ាងខ្លាំង ក្នុងពេលក្រុមភេរវកម្ម IS បង្កើនសកម្មភាពវាយប្រហារនៅក្នុងទឹកដីនេះ។ ការវាយប្រហារភេរវកម្មទៅលើមន្ទីរពេទ្យ យោធានៅក្នុងទីក្រុងកាប៊ុលក្នុងសប្តាហ៍នេះ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីសមត្ថភាពគ្រប់គ្រងរបស់ក្រុមតាលីបង់ចំពោះសន្តិសុខអាហ្វហ្គានីស្ថាន ដោយខ្លាចប្រទេសនេះធ្លាក់ចូលក្នុងដៃក្រុមភេរវកម្ម។ ចាប់តាំងពីទទួលបានសិទ្ធិគ្រប់គ្រងអាហ្វហ្គានីស្ថាននៅថ្ងៃទី ១៥ខែសីហាឆ្នាំ២០២១មក មេបញ្ជាការជាន់ខ្ពស់របស់ក្រុមតាលីបង់ បានសន្យាថា ដោះស្រាយបញ្ហាក្រុមភេរវកម្ម IS នឹងទប់ស្កាត់ក្រុមនេះងើបឡើងវិញ ក៏ដូចជាមិនឲ្យប្រទេសជាតិក្លាយទៅជាទីតាំងលាក់ខ្លួនក្រុមភេរវកម្មនោះឡើយ។ ប៉ុន្តែពេលនេះស្ថានភាពមិនដូចការស្មាននោះឡើយ ដោយក្រុមភេរវកម្ម បានបង្កើនសកម្មភាពវាយប្រហារ ហើយក្រុមតាលីបង់ មិនអាចរារាំងបានឡើយ។ ក្រុមភេរវកម្ម IS-K បានបើកការវាយប្រហារអត្តឃាតជាច្រើនលើកនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល និងព្រះវិហារជាច្រើនកន្លែងទៀតក្នុងទឹកដីនេះសម្លាប់មនុស្សរាប់រយនាក់ ៕ដោយ៖សាធី
រូបថត៖EPA.