ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ជួយដងទឹកនិងបាញ់ពន្លត់អកុសលហួសពេលទៅហើយខណៈកូនម្ចាស់ផ្ទះបានយកដបទឹកអាកុលលាងដៃនិងយកដែកកេះ មកកេះ លេងបណ្ដាលឱ្យភ្លើងឆេះក៏បោះដបអាល់កុលនោះទៅចំរោងចំបើង ឆាបឆេះ តែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥៣នាទីព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិសែនត ឃុំចន្រ្ទា ស្រុកចន្រ្ទា។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ស្លូត ស៊ន់ ភេទ ស្រី អាយុ ៥៨ ឆ្នាំ មុខរបរកសិកររស់នៅភូមិ សែនត ឃុំ ចន្រ្ទា ស្រុក ចន្រ្ទា ។
ចំណែកសម្ភារ:ដែលបាត់បង់រួមមាន÷
ផ្ទះមួយខ្នងធ្វើពីឈើ ប្រក់ស័ង្កសី ចំបើងចំនួន ៣០០ដុំ ម៉ាស៊ីនអារឈើ ចំនួន ០១ គ្រឿង ប៉ុសផ្សារ ដែក ចំនួន ០១ គ្រឿង
ម៉ូទ័រកាត់ ដែក ចំនួន ០១ គ្រឿង
ម៉ូទ័រឆាបដែក ចំនួន ០១ គ្រឿង ម៉ូទ័រស្វាន បុកបេតុងចំនួន ០១ គ្រឿង
ម៉ាស៊ីនបាញ់ថ្នាំស្រូវ ចំនួន ០១ គ្រឿង ម៉ាស៊ីនកិនស្រូវចំនួន ០១ គ្រឿងស្រូវចំនួន ០២ បាវ អង្ក ចំនួន ០៤ បាវ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត តែមិនមានមនុស្សរងគ្រោះនោះទេ។
សមត្ថកិច្ចបញ្ជាក់ថាមូលហេតុបណ្ដាលឱ្យមានអគ្គិភ័យខាងលើកើតឡើងដោយ សារកូនម្ចាស់ផ្ទះយកអាល់កុលមកបាញ់លាងដៃហើយយកដែកកេះមកកេះពេលភ្លើងឆេះក៏បោះដប អាល់កុលចំរោងចំបើង បណ្តាលឱ្យឆាបឆេះ តែម្ដង៕ ដោយ យឹម សូថាន