តូចចិត្តប្រពន្ធរត់ចោលបុរសម្នាក់សម្រេចចិត្តចង.កសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់ដោយសារតែមានវិបត្តិតូចចិត្តប្រពន្ធរត់ចោលបានសម្រេចចិត្តបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល​ ជាន់ទី៣​ ស្ថិតនៅក្នុងភូមិចោមចៅទី២​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង៣០នាទីរសៀល​ ថ្ងៃទី៨​ ខែវិច្ឆិកា​ ឆ្នាំ២០២១។

ជនរងគ្រោះឈ្មោះនឹម​ ឈិន​ ភេទប្រុសអាយុ៤៣ឆ្នាំ​ ស្នាក់នៅបន្ទប់ជួលជាន់ទី៣​ ក្នុងភូមិចោមចៅទី២​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ មានស្រុកកំេណេីតនៅភូមិរវៀង​ ឃុំតាំងដូង​ ស្រុកបាទី​ ខេត្តតាកែវ​។

តាមប្រភពព័ត៌មានបានបង្ហេីបថា​ ជនរងគ្រោះតូចចិត្តព្រោះប្រពន្ធគាត់បានរត់ចោលអស់រយៈពេល២ខែមកហេីយ​ ។ ជារៀងរាល់ថ្ងៃ​ គាត់ស្នាក់នៅបន្ទប់ជួលម្នាក់​ លុះមកដល់វេលាកេីតហេតុខាងលេីមានបងប្អូនអ្នកជិតខាងបានយកបាយសម្លរទៅឱ្យខណៈទៅដល់ក៏ឃេីញទ្វារចាក់គន្លឹះខាងក្នុងពេលនោះក៏អេីតមេីលតាមបង្អួចស្រាប់តែឃេីញជនរងគ្រោះចង.ក សម្លាប់ខ្លួនស្លាប់បាត់ទៅហេីយទេីបរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុរួចធ្វើកោសល្យវិច័យជាក់ស្តែងឃេីញថាជនរងគ្រោះបានចង.ក សម្លាប់ឯងពិតប្រាកដមែន។​ បន្ទាប់មកទេីបប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

...

ដោយសុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print