លោក ហ៊ុន ម៉ានី បានដឹកនាំគណៈប្រតិភូ(ស.ស.យ.ក) ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធបុព្វបុរស និងថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅវិមានឯករាជ្យ និងនៅព្រះបរមរូបក្នុងឱកាសនៃខួបទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ

ចែករំលែក៖

ភ្នំពេញ, នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាដឹកដោយលោក ហ៊ុន ម៉ានី បានទៅដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធបុព្វបុរស និងថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅវិមានឯករាជ្យ និងនៅព្រះបរមរូបក្នុងឱកាសនៃខួបទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ។

លោកបានថ្លែងថា, កូនចៅ ចៅទួតជាយុវជនជំនាន់ក្រោយចងចាំមិនភ្លេចនូវព្រះគុណូបក្ការៈ និងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជូនជាតិមាតុភូមិកម្ពុជានៃយើង កាលពី៦៨ឆ្នាំមុន ដែលជាគម្រូព្រះវីរភាពដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់ក្រោយគ្រប់ៗជំនាន់។

សូមជម្រាបជូនថា, «ពន្លឺឯករាជ្យ ភ្លឺចិញ្ចាចដូចដួងខែ ពួកយើងត្រូវខំថែៗ ដង្ហែតាម សម្តេចឪ» ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានដឹកនាំប្រទេស មានភាពជឿនលឿន អភិវឌ្ឍន៍ សន្តិភាព តាមមាគ៌ា សម្តេចឪ និងព្រះមហាមាត្យជានិច្ច៕

...

 

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print