នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សំរិទ្ធ សារិន្ធ មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ១ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងរបស់កងពលតូចអន្តរាគមន៍លេខ១ បានដឹកនាំក្រុមគ្រូពេទ្យ និងក្រុមការងារចាក់វ៉ាក់សាំងរបស់កងពូលតូចលេខ១ ចុះមកសិក្សាស្វែងយល់ និងដកបទពិសោធន៍ពីគ្នាទៅវិញទៅមកនៅអង្គភាព បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក។
ថ្លែងក្នុងពិធីសំណេះសំណាលនេះផងដែរ ឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនា ធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសបានមានមតិស្វាគមន៍ដល់ក្រុមគ្រូពេទ្យ និងក្រុមការងាររបស់កងពលតូចអន្តរា គមន៍លេខ១ ដែលបានមកសិក្សាស្វែង យល់ លោកឧត្តមសេនីយ៍ទោបានផ្ដាំការសួរសុខទុក្ខដល់មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ តាមរយៈលោក សំរិទ្ធ សារិន្ធ បានដឹកនាំក្រុមការងារចាក់វ៉ាក់សាំងចុះមក លោក សុខ ប៉ាង បានបញ្ជាក់ច្បាស់ថាពេលវេលានេះមិនមែនចង់និយាយថាក្រុមគ្រូពេទ្យមួយណាពូកែជាងក្រុមគ្រូពេទ្យមួយណាទេប៉ុន្តែគ្រាន់តែជាការចុះសិក្សាស្វែងយល់ និងដកបទពិសោធន៍ពីគ្នាទៅវិញទៅមកដើម្បីរិះរកគ្រប់មធ្យោបាយគំនិតល្អៗសម្រាប់បន្តប្រតិបត្តិការផ្ដល់សេវាវ៉ាក់សាំងជូនជនរួមជាតិយើងឱ្យបានជោគជ័យ។
លោក សុខ ប៉ាង បានប្រគល់ភារកិច្ចឲ្យក្រុមគ្រូពេទ្យ និងក្រុមការងារចាក់វ៉ាក់សាំងទាំងពីរកងឯកភាព ធ្វើការជាមួយគ្នាជាក់ស្ដែងតាមបណ្ដាជំនាញ និងផ្ដល់បទពិសោធន៍ជាក់ស្ដែងដែលធ្លាប់ឆ្លងកាត់កន្លងមកដើម្បីរិះរកគំនិតជោគជ័យរួមគ្នា និងឱ្យចុះទស្សនាការផ្ដល់សេវាចាក់វ៉ាក់សាំងជាក់ស្ដែងក្នុងមណ្ឌលមូលដ្ឋានការពារអាកាស កងទ័ពជើងគោក ដឹកនាំទស្សនាសមិទ្ធផលនានានៅក្នុងអង្គភាព ដូចជាការកសាងសំណង់អាគារ ហេដ្ឋារចនាសម្ព័ន្ធក្នុងអង្គភាព ការសម្ដែងរូបភាពកាំភ្លើង 37mm និងទស្សនាក្លឹបកីឡាវាយសីរបស់បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក៕ដោយ ស៊ុនហេង