ខេត្តសៀមរាប÷ឪពុកចុងគម្រក់ បានចាប់កូនស្រីប្តីដើមរបស់ប្រពន្ធរំលោភសេពសន្ថវ:ដល់ទៅ២លើកទើបបែកការណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន
កាលពី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិស្រែរបង ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា
ជនសង្ស័យម្នាក់ឈ្មោះ ឈន់ ឈី អាយុ៥៤ឆ្នាំ មានលំនៅ នៅភូមិស្រែរបង ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវជាឪឪពុកចុងក្មេងស្រីរងគ្រោឈ្មោះ ស.ន.ស អាយុ១១ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ឃុំ ជាមួយនឹងជនសង្ស័យ។
ប្ប្រភពដដែលបានឲ្យដឹងថា នៅឆ្នាំ២០១១ ឈ្មោះ ទិត សារ៉ាយ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិស្រែរបង ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានលែងលះ ប្តីដើម ហើយមានកូនប្រុស ចំនួន ២នាក់ និងកូនស្រី ១នាក់ ។
ក្រោយលែងលះហើយ គាត់បានយកប្តីចុង ឈ្មោះ ឈន់ ឈី ខាងលើ ជាប្តីប្រពន្ធ ដោយយកជនរងគ្រោះ ឈ្មោះ ស.ន.ស មានអាយុ ១១ឆ្នាំ មករស់នៅជាមួយ។
លុះមកដល់ដើមខែតុលា ឆ្នាំ២០២១ ជនសង្ស័យ ក៏បានប្រព្រឹត្តបទល្មើសដោយចាប់ បង្ខំរំលោភ ជនរងគ្រោះ បានសម្រេចចំនួន ១ លើក នៅលើផ្ទះរបស់ខ្លួន។ ក្រោយចាប់ រំលោភរួច ជនសង្ស័យ បានគំរាមជនរងគ្រោះ មិនឲ្យប្រាប់អ្នកណា បើសិនជាហ៊ាន ប្រាប់អ្នកណា ខ្លូនគេនឹងសម្លាប់ជន រងគ្រោះ ចោចោម្លោះហើយទើបជនរងគ្រោះ បានលាក់រឿងខាងលើ មិនឲ្យម្តាយដឹងឡើយ ។
ក្រោយមកទៀត នៅខែតុលានោះ ជនសង្ស័យ បានចាប់រំលោភ ជនរងគ្រោះម្តងទៀត នៅចំណុច ទ្រុងមាន់ ក្រោយផ្ទះ។ នៅពេលចាប់រំលោភរួច ជនសង្ស័យ នៅតែគំរាម មិនឲ្យប្រាប់អ្នកណា និងគំរាមសម្លាប់ដដែល ។ លុះមកដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការភ័យខ្លាច ក្រែងឪពុកចុង ចាប់រំលោភទៀត នាងក៏យករឿងនេះ ទៅប្រាប់ម្តាយរបស់ខ្លួន។ ពេលបានដឹងរឿងម្តាយកើតទុក្ខមិនសុខចិត្ត ក៏បានមកប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
ជនសង្ស័យ ឈ្មោះ ឈន់ ឈី បានសារភាពថា ខ្លួនពិតជា បានប្រព្រឹត្ត ដូចការចោទប្រកាន់ ពិតប្រាកដមែន ដោយគាត់បានរៀបរាប់ថា គាត់បានចាប់រំលោភចំនួន ២ លើក ប៉ុន្តែមិនបានសម្រេចកាមនោះទេ ដោយ មូលហេតុ សុខភាពផ្លូវភេទរបស់គាត់ខ្សោយ ។
ក្រោយទទួលការសារភាពបែបនេះ សមត្ថកិច្ចបានកសាងសំណុំរឿងជនសង្ស័យទៅតុលាការចាត់ការតាមច្បាប់៕
ដោយ÷ប្រាថ្នា