គ្រួសាររងគ្រោះដោយអគ្គិភ័យ១គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង 

ចែករំលែក៖

ខេត្តកោះកុង៖ នៅរសៀលថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២១ លោក លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងឱ្យលោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា សហការជាមួយលោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ក្រុមការងារសង្កាត់ស្មាច់មានជ័យ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ០១គ្រួសារ ឈ្មោះ ឃៀង លីន ភេទស្រី អាយុ៥៤ឆ្នាំ បណ្តាលឱ្យខូចខាតទាំងស្រុង កាលពីយប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១.៣០នាទីយប់ មូលហេតុទុស្សេខ្សែភ្លើង នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

មានប្រសាសន៍នាឱកាសនោះ លោក លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក៏បានពាំនាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា លោក ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សប្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាដោយមិនទុកនរណាម្នាក់ចោល”។ លោកក៏មានប្រសាសន៍បញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនពូមីងថែរក្សាសុខភាព រស់នៅដោយមានអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល ៣កុំ ៣ការពារ កុំឱ្យឆ្លងជំងឺផ្សេងៗមានមេរោគកូវីដ-១៩ ជាដើម។

អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនមាន៖ តង់១ មុង១ ភួយ១ កន្ទេល១ កំសៀវដាំទឹក១ ឆ្នាំង១ ខ្ទះ១ វែកឆា១ វែកសម្ល១ កញ្ច្រែងជ័រ២ កាថុនជ័រ២ ផ្ទិល១ ចានដែកធំ១ ជ្រុញ១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី៣ដប ទឹកសុទ្ធឱរ៉ាល់១កេស ជេល១ដប ម៉ាស់១០សន្លឹក អាវយឺត១០ និងសម្ភារមួយចំនួនទៀត ព្រមទាំង ថវិកាចំនួន១លានរៀល។ដោយឡែកអនុសាខាក្រុងខេមរភូមិន្ទ បានឧបត្ថម្ភបន្ថែមចំនួន១លានរៀល(លោក សំ វីរៈ ថវិកា៥០ម៉ឺនរៀល លោក លឹម សោភ័ណ្ឌ ៤០ម៉ឺនរៀល អនុសាខាក្រុង១០ម៉ឺនរៀល) និងក្រុមការងារកាកបាទក្រហមសង្កាត់ស្មាច់មានជ័យបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print