មោទនភាពជាតិ ! ខណៈ ឧបការីអគ្គលេខាធិការ UN កោតសរសើកម្ពុជា ដែលបានរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាមោទនភាពជាតិបំផុត ! ខណៈឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ឃាលិដ ឃៀរី (Khaled Khaiari) កោត សរសើរកម្ពុជាដែលបានបោះជំហានមានវឌ្ឍនភាពដូច បច្ចុប្បន្ន និងជាប្រទេសមួយដែលបានចូលរួមក្នុងការ នាំមកនូវសន្តិភាព និងស្ថិរភាពពិភពលោក។

លោក ឃាលិដ ឃៀរី ថ្លែងបែបនេះក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស កម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីព្រឹក ថ្ងៃទី១០ វិច្ឆិកា ម្សិលមិញ។

ក្រសួងការបរទេសឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាន របស់ខ្លួនដោយដកស្រង់ពីការលើកឡើងរបស់លោក ឃាលិដ ឃៀរី ថា ដំណើរវិវឌ្ឍរបស់កម្ពុជាតាំងពីក្រោយ ឆ្នាំ១៩៧៩មកមានការរីកចំរើនជាច្រើន និងបានរួម ចំណែកសំខាន់មួយក្នុងការនាំឱ្យមានសន្តិសុខ និង សណ្តាប់ធ្នាប់អន្តរជាតិផងដែរ។ លោកក៏បានកោត សរសើរចំពោះការឆ្លើយតបបានលឿនទៅនឹងជំងឺ ឆ្លងសកលកូវីដ-១៩ នាពេលថ្មីៗនេះរបស់កម្ពុជាថែម ទៀតផង។ លោកបញ្ជាក់ថា , អង្គការសហប្រជាជាតិនឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍ដោយចីរភាពក្នុង ប្រទេសកម្ពុជាបន្តទៀតផងដែរ។

ក្រសួងការបរទេសបានដកស្រង់ការលើកឡើងរបស់ លោក ឃាលិដ ឃៀរី ថា៖ «លោក ឃាលិដ ឃៀរី បានលើកសរសើរកម្ពុជាចំពោះវឌ្ឍនភាពជាលំដាប់ ការ ចូលរួមយ៉ាងធំធេងក្នុងការរក្សាសន្តិសុខអន្តរជាតិ និងការ គាំទ្រពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដែល ផ្អែកលើច្បាប់» ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថាដោយសង្ឃឹមថាបទពិសោធន៍ របស់ប្រទេសកម្ពុជាអាចត្រូវបានចែករំលែកក្នុងការនាំមក នូវសន្តិភាព និងស្ថិរភាពក្នុង និងក្រៅតំបន់។ លោក បន្ថែមថាគោលបំណងរបស់កម្ពុជាគឺការចូលរួមដោះ ស្រាយបញ្ហាប្រឈមទាំងអស់គ្នាដើម្បីកសាងសហគមន៍ មួយដែលរឹងមាំ។

បន្ទាប់ពីបញ្ចប់សង្គ្រាមទាំងស្រុងនៅក្នុងប្រទេស ឆ្នាំ១៩៩៨ និងឈានដល់ការអភិវឌ្ឍជាជំហានៗមកដល់ បច្ចុប្បន្ន កម្ពុជាដែលធ្លាប់ជាប្រទេសទទួលកងរក្សាសន្តិ ភាពដើម្បីរក្សាសន្តិភាពក្នុងប្រទេសនោះ បានបញ្ជូន កងទ័ពរបស់ខ្លួនទៅរក្សាសន្តិភាពក្នុងពិភពលោកវិញ។

គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់ពេលបច្ចុប្បន្នកម្ពុជា បានបញ្ជូនកងទ័ពមួយខៀវក្រោមដំបូលអង្គការសហ ប្រជាជាតិទៅរក្សាសន្តិភាពនៅបរទេសបានជាង ៧៨០០នាក់ក្នុងនោះមានស្រ្តីចំនួន៤៩៤នាក់ ទៅកាន់ បេសកកម្មរក្សាសន្តិភាពចំនួន ១១ របស់អង្គការសហ ប្រជាជាតិក្នុងប្រទេសស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី ម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងយេម៉ែន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print