ពាក់កណ្តាលឆ្នាំ​២០១៥ ជាពេលវេលាបំបែកឯកទត្តកម្មពិភពលោកពីក្តៅបំផុតលើពិភពលោក

ចែករំលែក៖

រង្វាស់ពីសីតណ្ហភាពនៅពាក់កណ្តាលឆ្នាំ ២០១៥បង្ហាញឲ្យឃើញថាជាពេលវេលាដែលក្តៅជាងគេ​បង្អស់ក្នុងប្រវត្តិសាស្ត្រពិភពលោក។ ចាប់តាំងពីមានរង្សស់ស៊ីតណ្ហភាពមកមិនដែលមានពេលណាក្តៅ​ដូចជាពេលនេះឡើងលើភពផែនដី។
លោក​Jessica Blunden អ្នកវិទ្យាសាស្ត្រ​ស្តីពីបម្រែបម្រួលអាកាសធាតុរបស់អាមេរិកបានឲ្យដឹងថា រយ:ពេល​៦ខែដើមឆ្នាំ​២០១៥ជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ តាមការប៉ាន់ប្រមាណរបស់លោកBlunden ស៊ីតណ្ហភាពនៅលើពិភពលោកជាមធ្យមគឺ 16,33អង្សាសេ​ក្នុងខែមិថុនាឆ្នាំ​2015 ចំណែកឆ្នាំ​2010មានតែ​14,35អង្សាសេតែប៉ុណ្ណោះ។
ចាប់តាំងពីឆ្នាំ​២០០០មកទល់ពេលនេះ សីតណ្ហភាពក្តៅខ្លាំងកើតឡើង​២៥លើក ។ប៉ុន្តែអាកាសធាតុត្រជាក់បំផុតគឺមិនមានការផ្លាស់ប្តូរនោះឡើយចាប់តាំងពីឆ្នាំ​1916មក។​ក្រុមអ្នកឯកទេសបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីកម្តៅផែនដីកាន់តែក្តៅខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ​អាចបង្ករឲ្យមានសោកនាដកម្មកើតឡើង​ ក្នុងនោះមានភ្លើងឆេះព្រៃជាដើម។
ពលរដ្ឋប៉ាគីស្ថានរហូតដល់១២៥០នាក់បានបាត់បង់ជីវិតដោយសារតែរលកកម្តៅក្នុងរយៈពេល១០ថ្ងៃតែប៉ុណ្ណោះ។ ក្រៅពីនេះក៏បណ្តាលឲ្យពលរដ្ឋរងគ្រោះជាង៦៥០០០នាក់ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ហើយក្នុងចំណោមជនរងគ្រោះទាំងនេះ ១២៥០នាក់បានបាត់បង់ជីវិត ។ ជនរងគ្រោះភាគច្រើនជាអ្នកគ្មានលំនៅឋានស្នាក់នៅពិតប្រាកដ ជនអនាថា អ្នកសុំទាន ដែលសរសៃឈាមក្នុងខួរក្បាលរបស់ពួកគេបានដាច់ដោយសារតែអាកាសធាតុក្តៅហួតហែងខ្លាំងពេក។ ពលរដ្ឋរាប់រយនាក់ផ្សេងទៀតកំពុងស្ថិតក្រោមការព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនប្រមាណ៤កន្លែងនៅក្នុងតំបន់ ។
នៅក្នុងប្រទេសឥណ្ឌាក៏ដូច្នេះដែរមានអ្នកស្លាប់រាប់ពាន់នាក់ដោយសារតែក្តៅខ្លាំងជាប្រវត្តិសាស្ត្រ ពលរដ្ឋជៀនពង់ទានៅកណ្តាលថ្ងៃក៏ឆ្អិតដែរ។

20150721-174224.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print