លោក កែវ វ័យ រៀបរាប់ពីការបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋនៅខេត្តពោធិសាត់

ចែករំលែក៖

ខេត្តពោធិសាត់:ពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មាននគរវត្តថា “ប្រជាកសិករខេត្តពោធិ៍សាត់រងទុក្ខ ខណៈបង្កបង្កើនផលស្រូវវស្សាឆ្នាំនេះជួបគ្រោះរាំងស្ងួត” លោក កែវ វ័យ ប្រធានមន្ទីធនធានទឹកខេត្តពោធិ៍សាត់ បានបំភ្លឺឱ្យដឹងថា៖ គិតត្រឹមថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2015 នេះ ប្រជាកសិករនៅទូទាំងខេត្តអនុវត្តការងារបង្កបង្កើនផលស្រូវវស្សាបាន ចំនួន 66.320ហិកតា ស្មើនឹង 66,32% នៃផែនការ។ បើទោះបីជាឆ្នាំនេះភ្លៀងបានធ្លាក់ក្នុងបរិមាណតិចតួច នៅតាមតំបន់ដែលគ្មានប្រភពទឹកក៏ដោយ ក៏ការងារបង្កបង្កើនផលនៅទូទាំងខេត្តមានសន្ទុះលឿនជាងឆ្នាំ 2014ដែរ។ បច្ចុប្បន្នផ្ទៃដីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត មានចំនួនសរុប 18.600ហិកតា ក្នុងក្រុង/ស្រុកចំនួន 05 រួមមាន ស្រុកបាកាន, កណ្តៀង, ភ្នំក្រវាញ, ក្រគរ និងក្រុងពោធិ៍សាត់ ក្នុងនោះស្រុកបាកានប៉ះពាល់ច្រើនជាងគេ (តំបន់ជាប់បឹងទន្លេសាប) ដែលជាតំបន់ដែលគ្មានប្រភពទឹក។ រហូតមកទល់ពេលនេះ ផ្ទៃដីដែលរងផលប៉ះពាល់ខាងលើ មន្ទីរបាន និងកំពុងចុះជួយអន្តរាគមន៍សង្គ្រោះ ចំនួន 6.480ហិកតា។ ដោយឡែកចំពោះផ្ទៃដីបង្កបង្កើនផលដែលស្ថិតនៅជាប់ប្រព័ន្ធស្រោចស្រពដំណាក់អំពិល ប្រជាកសិករកំពុងបាចជី ខ្លះប្រមូលផល និងលក់ជាបណ្តើរៗ ក្នុងតម្លៃ 1kg = 1.250 រៀល។

20150721-174846.jpg

20150721-174850.jpg

...

20150721-174853.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print