វេទិកានារីរតនៈស្តីពី យុវជនរួមគ្នាទប់ស្កាត់អំពើហិង្សា នៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : លោកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី អញ្ជើញចូលរួមបើកវេទិកានារីរតនៈស្តីពី «យុវជនរួមគ្នាទប់ស្កាត់អំពើហិង្សា» មានការចូលរួមពីលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារី លោក ចាប សុខម៉េង អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា អ្នកពាក់ព័ន្ធ និងសិស្សានុសិស្ស ក្នុងខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួល ជាវាគ្មិន ពីសំណាក់លោកស្រី ដើក ហន អគ្គនាយករង នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងលោកស្រី ប្រាក់ សោភា អនុប្រធាននាយកដ្ឋានព័ត៌មាន តាមរយៈកិច្ចសហការរវាងមន្ទីរកិច្ចការនារី និងមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ នាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារីបានរៀបចំវេទិកានារីរតនៈ មានគោលបំណងដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាពិសេសយុវវ័យឲ្យបានយល់ដឹងពីឫសគល់ និងផលប៉ះពាល់អំពើហិង្សា ការសេពគ្រឿងស្រវឹង និងលើកទឹកចិត្តដល់យុវវ័យ ក្នុងការចូលរួមទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា មិនតែប៉ុណ្ណោះវេទិកានេះនឹងជួយបង្កើនចំណេះដឹងដល់យុវវ័យឲ្យចេះគ្រប់គ្រងអារម្មណ៍ពិបាកៗដើម្បីឈានទៅរកសុភមង្គលក្នុងគ្រួសារ។ វេទិកា ខាងលើត្រូវបានជ្រើសរើសសាលាគោលដៅ ចំនួន៣គឺ៖ វិទ្យាល័យសម្តេចឪ ក្រុងសិរីសោភ័ណ វិទ្យាល័យស្វាយចេក ស្រុកស្វាយចេក និងវិទ្យាល័យរហាល ស្រុកព្រះនេត្រព្រះ ដែលមានរយៈពេល៣ថ្ងៃ សិស្សានុសិស្សចូលរួម សរុបចំនួន៤៥០នាក់ (ថ្ងៃទី១០-១២ ខែ វិច្ឆិកា ២០២១ ) វេទិកានារីរតនៈ បានប្រារពដោយគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលគឺ ៣កុំ និង៣ការពារ ក្រោមការឧបត្ថម្ភថវិកាដោយរាជរដ្ឋាភិបាល(PB)៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print