ខេត្តមណ្ឌលគិរី៖ បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កម្លាំងនគរបាលស្រុកអូររាំង សហការរជាមួយកនគរបា លប៉ុស្ដិ៍រដ្ឋបាលសែនមនោរម្យឃាត់ខ្លួនបុរសជនជាតិព្នងម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើស្ត្រីជាភរិយា និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាតិ។
របាយការណ៍ដដែល បន្តថា បុរសជនជាតិព្នងខាងលេីនេះមានឈ្មោះឈិន រដ្ឋា អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែចំការ រស់នៅភូមិពូទ្រូឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ប្រភពដដែលបន្តថា កាលពីនៅវេលាម៉ោង៩ ព្រឹកថ្ងៃសុក្រទី១២ ខែវិច្ឆិកាម្សិលមិញនេះ ជនរងគ្រោះឈ្មោះ ព្យឹក ចែម ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិព្នងដូចគ្នា នឹងត្រូវជាប្រពន្ធរបស់ជនសង្ស័យ បានទៅប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានថា ប្តីអ្នកស្រីបានបង្កអំពើហិង្សាក្នុងគ្រួសារ និងលាក់ទុកអាវុធដោយគ្មានច្បាប់អនុញ្ញាតិជាច្រើនដើម ។
ក្រោយពីទទួលបានពាក្យបណ្តឹងនោះភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានរាយការណ៍បន្តជូនទៅអធិការស្រុក ហេីយស្រុកក៏ បានរាយការទៅស្នងការនគរបាលខេត្ត ទើបកម្លាំងសហការបានចុះទៅឃាត់ខ្លួនបុរសជនជាតិខាងលើ និងដកហូតអាវុធ ដែលលាកទុករួមមាន ៖
១. អាវុធAK47 អត់ស្វ័យ អត់បង់ មានសភាពចាស់ចំនួន ០១ដេីម ។
២. អាវុធកែច្នៃចំនួន ០១ដេីម
៣. បំពង់ខ្សៀរកញ្ឆារចំនួន ០១ដើម
៤. កាំបិត តូចធំ ចំនួន ០៣ដើម ។
វត្ថុតាងអាវុធទាំងអស់នេះ បើកុំឈ្លោះគ្នាជាមួយប្រពន្ធ ម្ល៉េះសមត្ថកិច្ច ក៏មិនបានដឹងដែរ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវកម្លាំងសមត្តកិច្ចមូលដ្ឋានបញ្ជូនទៅស្នងការដ្នាននគរបាលខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយ៖សហការី