ថ្ងៃ​នេះ​កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៥៥នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៦២នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៦នាក់​(០៤ នាក់មិនបានចាក់វ៉ាក់សាំង)

ចែករំលែក៖

​​​​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី១៤ ខែវិច្ឆិកា​​​​​​ ឆ្នាំ២០២១នេះបានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន៥៥នាក់(PCR) ខណៈឣ្នកជាសះស្បើយចំនួន៦២នាក់ និងករណីស្លាប់០៦នាក់​ (០៤នាក់មិនបានចាក់វ៉ាក់សាំង)

សូមជម្រាបថានៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៣ ខែវិច្ឆិកា​​​​​​​ ឆ្នាំ២០២១រកឃើញអ្នកឆ្លងថ្មី ៥៥នាក់ទៀតជាសះស្បើយ ៦២នាក់ និងស្លាប់០៦នាក់៖

ករណីឆ្លងសហគមន៍ ៤៩នាក់

អ្នកដំណើរពីបរទេស ០៦នាក់

គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១

អ្នកឆ្លងសរុប= 119,536 នាក់

អ្នកជាសះស្បើយ= 115,924 នាក់

អ្នកស្លាប់= 2,867 នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងwww.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង

មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ០១២ ៨៣៦ ៨៦៨៕ដោយតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print