សេចក្តីជូនដំណឹងរបស់កងទ័ពជើងគោកស្តីពីការស្នើសុំអន្តរាគមន៍បញ្ចុះតម្លៃលើការប្ដូរចង្កូតរថយន្តជ្រកក្រោមស្លាកលេខ (ខម)

ចែករំលែក៖

ភ្នំពេញ : ខុទ្ទកាល័យកងទ័ពជើងគោក មានកិត្តិយស សូមជម្រាបជូនដល់លោក មេបព្ជាការ គ្រប់កង ឯកភាព នាយបណ្តាស្ថាប័ន ចំណុះកងទ័ពជើងគោក មេត្តាជ្រាប និងជ្រាបថា៖ ដើម្បីជួយសម្រាល បន្ទុកយោធិនដែលជាម្ចាស់រថយន្តចង្កូតស្តាំកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ដែលត្រូវធ្វើការប្តូរចង្កូតពីស្ដាំមកឆ្វេង និងបង់ពន្ធ អាករនាំចូល តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ឲ្យ រថយន្តទាំងនោះទទួលបាននូវភាពស្របច្បាប់ក្នុងការធ្វើចរាចរណ៍នៅព្រះរាជាណាចក្រកម្ពុជា លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានប្រជុំពិភាក្សាជាមួយលោកឧកញ៉ា ត តាំងប៉ោ អគ្គនាយក ក្រុមហ៊ុនS.T.PINTERNATIONAL (CAMBODIA) PUBLIC CO., LTD. ដើម្បីរកដំណោះស្រាយក្នុង ការបញ្ចុះតម្លៃលើការប្តូរចង្កូតរថយន្តពីស្ដាំមកឆ្វេងដោយធានាបាននូវគុណភាពសម្ភារ លក្ខណៈ បច្ចេកទេស និងស្ដង់ដារសុវត្ថិភាពរថយន្ត។

ជាលទ្ធផល លោកឧកញ៉ា អគ្គនាយកក្រុមហ៊ុន ST.P INTERNATIONAL (CAMBODIA| PUBLIC CO.LTD.បានយល់ព្រមធ្វើការបញ្ចុះតម្លៃពិសេសលើថ្លៃប្តូរចង្កូតរថយន្តសម្រាប់យោធិននៃកងយោធពល ខេមរភូមិន្ទ ដែលកំពុងប្រើប្រាស់រថយន្តចង្កូតស្ដាំក្រោមស្លាកលេខ ខ.ម ទៅតាមប្រភេទ និងឆ្នាំផលិត ដោយធានាលើគុណភាពសម្ភារ លក្ខណៈបច្ចេកទេស និងស្តង់ដារសុវត្ថិភាពរថយន្ត ដើម្បីអាចធ្វើ ចរាចរណ៍លើដងផ្លូវប្រកបដោយសុវត្ថិភាព ។

ម្ចាស់រថយន្តចង្កូតស្តាំ ដែលមានបំណងស្នើសុំអន្តរាគមន៍បញ្ចុះតម្លៃលើការប្តូរចង្កូតរថយន្តត្រូវ ធ្វើសំណើគោរពជូន លោក ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តាមឋានានុក្រម ដោយផ្តល់នូវតារាងព័ត៌មានអំពីម្ចាស់រថយន្ត និងរថយន្ត ដូចមានជូនភ្ជាប់មកជាមួយនឹងសេចក្ដីជូនដំណឹងនេះ។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមលោក មេបញ្ជាការ គ្រប់កងឯកភាព នាយបណ្តាស្ថាប័ន ចំណុះកងទ័ពជើងគោក មេត្តាធ្វើការផ្សព្វផ្សាយឲ្យដល់យោធិនគ្រប់រូប ដែលកំពុងប្រើប្រាស់រថយន្តចង្កូត ស្ដាំ ដើម្បីរៀបចំសំណុំបែបបទស្នើសុំទាន់ពេលវេលា ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print