ម៉ូតូសេ១២៥បត់ឆ្វេងអត់មើលក្រោយ ម៉ូតូCBR មកក្រោយបុកផាំងបណ្តាលឲ្យស្លាប់យាយចំណែកតារបួសធ្ងន់

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ គ្រោះថ្នាក់ចរាចរមួយបានកើតឡើងគួឲ្យតក់ស្លុត ដោយសារជនរងគ្រោះតាយាយ២នាក់បើកម៉ូតូឌុបគ្នាពេលបត់ឆ្វេងមិនមើលក្រោយនិងមិនពាក់មួកសុវត្ថិភាពទាំងពីរនាក់ ក៏ត្រូវម៉ូតូយុវជនរងគ្រោះម្នាក់បើកមកពីក្រោយបុកពេញទំហឹង ហើយបណ្តាលឲ្យស្លាប់លោកយាយម្នាក់ តារបួសស្រាល យុវជនរងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង ១៥ និង ៣០នាទីនៅថ្ងៃទី០៦ ខែ មេសា ឆ្នាំ ២០១៦ នៅ លើកំណាត់ ផ្លូវជាតិលេខ១១ ស្ថិតនៅ ភូមិចង្វា ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

អធិការនគរបាលស្រុកអូរាំងឳ លោកវរសេនីយ៍ត្រី លឿង រដ្ឋា បានបញ្ជាក់ថា ករណីគ្រោះថ្នាកចរាចរនេះ ភាគីខាង ម៉ូតូ C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-3853 បើកបរ ដោយ ឈ្មោះ ទេស ឡេត ភេទប្រុស អាយុ ៦៩ឆ្នាំ មានទីលំនៅ ភូមិស្វាយតាធម្ម ឃុំអំពិល តាពក ស្រុកអូររាំងឪ ខេត្ត ត្បូងឃ្មុំ (រងរបួសស្រាល) ហើយឌុបប្រពន្ធ ឈ្មោះ សាយ ហ៊ាង អាយុ ៦០ឆ្នាំ (ស្លាប់នៅកន្លែង កើតហេតុ) បង្កជាមួយម៉ូតូម៉ាក់ CBR ពណ៌ក្រហមគ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉េង វណ្ណដា ភេទ ប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅ ភូមិមេ បុណ្យ ឃុំមេបុណ្យ ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង (រងរបួសធ្ងន់)។
លោបន្តថា តាមសាក្សីឃើញមុនកើតហេតុ អ្នកបើកបរម៉ូតូC125បើកបត់ឆ្វេងមិនបានមើលក្រោយ ហើយក៏ត្រូវអ្នកបើកម៉ូតូCBRមកពីក្រោយជាន់ហ្វ្រាំងនិងគេចមិនទាន់ក៏បុកពេញទំហឹងតែម្តង។
ករណីនេះបើតាមការអះអាងរបស់សម្មត្ថកិច្ចនគរបាលជំនាញចរាចរស្រុកអូរាំឳ បានបញ្ជាក់ថា អាចបណ្តាលមកពីការធ្វេសប្រហេសនិងមិនគោរពច្បាប់ចរាចរ(មិនពាក់មួកសុវត្ថិភាព)របស់អ្នកបើកបរ ។
ករណីនេះដែរក្រោយកើតហេតុភ្លាមអ្នករងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅជួយសង្រ្គោះឯមន្ទីរពេទ្យ ចំណែកអ្នកស្លាប់ត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ យកធ្វើរបុណ្បតាមប្រពៃណី រីឯវត្ថុតាងបង្កត្រូវបានយកទៅរក្សារទុកនៅអធិការដ្ឋានដោយសម្មត្ថកិច្ចជំនាញ៕

image image image image

វណ្ណះ

111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print