មេ​បញ្ជាការ បញ្ជាកាដ្ឋានវិស្វកម្ម​ បែងចែក​អាវរងា​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ដៃកងកម្លាំង

ចែករំលែក៖

ភ្នំពេញ : នៅព្រឹកថ្ងៃពុធ​ ទី១៧​ ខែវិច្ឆិកា​ ឆ្នាំ២០២១​​ លោកឧត្តម​សេនីយ៍ឯក​ អ៊ុច​ វ៉ាន់ថា​ មេបញ្ជាការរង​ កងទ័ពជេីងគោក​ មេ​បញ្ជាការ បញ្ជាកាដ្ឋានវិស្វកម្ម​ តំណាងដ៏ខ្ពង់ខ្ពស់​ ​លោកឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គបញ្ជាការរង​ នៃកងយោធពល​ខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជេីងគោក បានអញ្ជេីញបែងចែក​អាវរងា​ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់ដៃកងកម្លាំងទាំងអស់ចំណុះបញ្ជាកាដ្ឋានវិស្វកម្ម​ ។

លោកឧត្តម​សេនីយ៍ឯក​ អ៊ុច​ វ៉ាន់ថា​ បានលើកឡើងនូវការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិ្ចចកាល​ តែងតែបារម្ភ គិតគូរពីសុខទុកដល់កងកម្លាំង គ្រប់ប្រភេទនៃកងយោធពលខេរភូមិន្ទ ជារួម និងដោយឡែក នាយទាហា​ន​ នាយទាហានរង​ ពលទាហាន​ នៃបញ្ជាការដ្ឋានការដ្ឋាន​ វិស្វកម្ម​ ដែលបានបូជាកម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច​ កសាង​ ការពារបូរណភាពទឹកដី ការពារសន្តិភាព ជូនជាតិមាតុភូមិ ។

ជាទីបញ្ចប់​ លោក បានលេីកយកបញ្ហាជំងឺកូវីដ-១៩​ ដែលបានកំពុងរីករាលដាលពាសពេញពិភពលោក​ ផ្សព្វផ្សាយជូនដល់បងប្អូននាយទាហា​ន​ នាយទាហាន​រងពលទាហាន​ទាំងអស់​ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់​ និងត្រូវគោរពតាមវិធានការអនាម័យ​ របស់ក្រសួងសុខាភិបាល​ ឱ្យបានខ្ជាប់ខ្ជួន​ ដេីម្បីជៀសផុតពីជំងឺ​នេះ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print