ខ្សែបម្រើ Jones របស់ក្រុម Liverpool នឹងមិនបង្ហាញខ្លួននៅចុងសប្តាហ៍នេះទេដោយសាររបួសភ្នែក

ចែករំលែក៖

ក្លិបនៅ Premier League ហង្សក្រហម Liverpool បានប្រកាសថា Curtis Jones នឹងស្ថិតនៅក្នុងការតាមដានដោយសារតែរបួសភ្នែកដ៏គួរឱ្យភ័យខ្លាចដែលខ្សែបម្រើត្រូវបានព្យាបាលមុនពេលសម្រាកអន្តរជាតិ។

កីឡាករ​វ័យ២០ឆ្នាំ​ដែល​បាន​រង​របួស​ក្នុង​ការ​ប៉ះ​ទង្គិច​ក្នុង​ពេល​ហ្វឹកហាត់​បាន​ខក​ខាន​ក្នុង​ការ​ឈ្នះ​ការប្រកួត Champions League ក្នុង​ខែ​នេះ​ទល់​នឹងក្រុម Atletico Madrid និងការប្រកួតនៅ Premier League ចាញ់ West Ham United។

វេជ្ជបណ្ឌិត Jim Moxon របស់ក្លិបបាននិយាយថា “វាជារបួសដ៏គួរឱ្យភ្ញាក់ផ្អើល និងសំណាងណាស់ ប៉ុន្តែអ្វីដែលសំខាន់ដែលត្រូវបញ្ជាក់គឺមិនមានការខូចខាតយូរអង្វែងទេ ហើយចក្ខុវិស័យរបស់គាត់នឹងមិនត្រូវបានប៉ះពាល់លើសពីរយៈពេលនៃការជាសះស្បើយនោះទេ”។

លោកបន្តថា “ទោះជាយ៉ាងនេះក្តី ធម្មជាតិនៃបញ្ហាមានន័យថា ការប្រុងប្រយ័ត្នគឺជារឿងសំខាន់ យើងត្រូវទុកពេលឱ្យជាសះស្បើយ ហើយយើងមិនអាចប្រញាប់ប្រញាល់ពេកនោះទេ ដូច្នេះកីឡាកររូបនេះនឹងមិនត្រឡប់មកវិញលឿននោះទេ”។

ក្រុម Liverpool ដែល​ឈរ​លេខ​៤​ក្នុង​តារាង Premier Lague មាន​២២​ពិន្ទុ​ពី​ការ​ប្រកួត​១១​លើកនឹងធ្វើ​ជា​ម្ចាស់​ផ្ទះទទួល​ក្រុម​លេខ​៥ កាំភ្លើងធំArsenal នៅ​ថ្ងៃ​សៅរ៍នេះ ៕

 

...

ដោយ៖ ភារៈ(រូបភាព ៖ CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print