នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ស្តីពីការបង្ក្រាបជាក់ស្តែងជាក់ស្តែងករណី ( លួចធុងដាក់លុយ)

ចែករំលែក៖

ភំ្នពេញៈ ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពករណី ( លួចធុងដាក់លុយ) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង៩និង៣០នាទីព្រឹក នៅ ចំណុចផ្លូវបេតុង ក្រុមទី៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ឈ្មោះ ទេព បូរ៉ា ហៅ ចិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) អវិជ្ជមានកូវីត១៩។

ជនរងគ្រោះឈ្មោះ បួយ ស៊ីមផាន ហៅ នៅ ភេទស្រី អាយុ៧៣ឆ្នាំ ទីលំនៅផ្ទះកើតហេតុ មុខរបរលក់ដូរ រួមនិងវត្ថុតាង រួចយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ។
សំភារៈដកហូត
_ ប្រាក់រៀលចំនួន១.៣៤០.០០០ ៛(មួយលានសាមសឹមបួនម៉ឺនរៀល) ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់អោយដឹងថា: នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងតែលក់ដូរ ក៏ស្រាប់តែជនសង្ស័យបន្លំចូលទៅលួចយកធុងដាក់លុយដែលនៅខាងក្នុងផ្ទះតែម្តង ហើយក៏មានការផ្អើលឆោឡោ ខណៈពេលដែលកំលាំងយើងឈរជើងនៅជិតគោលដៅនោះធ្វើការឃាត់ខ្លួនរួមនិងវត្ថុតាង រួចយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល ។

ចំពោះមុខកំលាំងជំនាញខណ្ឌប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print