Update , សម្ដេចតេជោ ហ៊ុនសែន សរសើរអ្នកជួយនិពន្ធបទ «ទឹកភ្នែកចៅស្រក់មិនចេញសំឡេង» និងបញ្ជូនឱ្យកុមចម្រៀងគ្រួសារខ្មែរ ច្រៀងសាកល្បង,,!

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលយកការនិពន្ធរបស់ម្ចាស់គណនី facebook ឈ្មោះ ( SamNeth Chan ) ដែលបានចូលទៅសរសេរ ក្នុងសារហ្វេសបុកផេករបស់សម្ដេច និងបញ្ជូន ទៅឱ្យក្រុមចម្រៀងគ្រួសារខ្មែរច្រៀងសាកល្បង បន្ទាប់ពីសម្តេចស្នើឱ្យអ្នកនិពន្ធតែងបទមួយដែល មានចំណងជើងថា «ស្រុកទឹកភ្នែកតែមិនយំ» ។

សូមបញ្ជាក់ជូនថា , នៅព្រឹកនេះសម្តេចតេជោ ហ៊ុនសែន បានបង្ហោះរូបភាព ចំនួន១០សន្លឹករវាងសម្តេចតេជោ និងចៅ ស្រីទី២១របស់សម្តេច ដែលអន់ចិត្តតែសុខចិត្ដ សម្រក់ទឹកភ្នែកដោយមិនយំឱ្យឮ និងបានប្រកាសឱ្យអ្នកនិពន្ធ និពន្ធបទមួយដែលមាន ចំណងជើងថា«ស្រក់ទឹកភ្នែកតែមិនយំ» ផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលើ ហ្វេសបុកផេករបស់សម្ដេចនៅព្រឹកថ្ងៃទី១៩ នេះថា៖ «ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះ ឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី២១មិន ដឹងថាអន់ចិត្តរឿងអីបានជាស្រក់ទឹកភ្នែក។ ច្រើន លើកហើយចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែកត មិនយំឱយឮ។ នៅកម្ពុជាយើងតើមានបទចម្រៀង ដែលមានចំណងជើង(ស្រក់ទឹកភ្នែកតែ មិនយំ)ហើយឬនៅ? បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង» ។

ប្រហែលជាមួយម៉ោងក្រោយមកមានម្ចាស់គណនី ហ្វេសបុកឈ្មោះ (SamNeth Chan) បានចូល ទៅបញ្ចេញយោបល់នូវការតែងនិពន្ធមួយដែល លោកដាក់ចំណងជើងថា ទឹកភ្នែកចៅស្រក់មិន ចេញសំឡេង ដែលមានអត្ថន័យថាការស្រក់ទឹក ភ្នែករបស់ចៅគឺដោយសារអាណិតលោកតាដែល បានលះបង់ខំប្រឹងប្រែងដើម្បីជាតិមាតុភូមិ និង ចង់ជួយរំលែកការងាររបស់តាតមិនអាចជួយបាន ដោយសារខ្លួននៅតូច។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានកោតសរសើរនូវការតែងនិពន្ធនេះ ហើយថា នឹងបញ្ជូនឱ្យក្រុមចម្រៀងគ្រួសារខ្មែរច្រៀង សាកល្បងផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មកដល់ពេលនេះមានចៅសរុប ២២នាក់ ក្នុង នោះចៅប្រុស ១២នាក់ ចៅសី ១០នាក់។ ជា រឿយៗសម្ដេចតែងតែបង្ហាញអារម្មណ៍នឹងចៅនិង បានសរសេរបង្ហោះលើហ្វេសបុកផងដែរនូវ អារម្មណ៍ទាំងនេះក្នុងនោះក៏បានលើកឡើងនូវ ពាក្យចាស់មួយផងដែរថា៖ «ស្រឡាញ់កូនមួយតៅស្រឡាញ់ចៅមួយថាំង» ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print