លោក ឃួង ស្រេង​ ជួបប្រជុំពិភាក្សាជាមួយតំណាងឯកអគ្គរាជទូតប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ ដោយមានការអនុញ្ញាតពី លោកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានជួបប្រជុំពិភាក្សាជាមួយតំណាងឯកអគ្គរាជទូតប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្តីពីការរៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរ “ទិវាអឺរ៉ុប ០៩ ឧសភា” “Europe Day 09 May” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០១៦ ។ ជាគោលការណ៍លោកអភិបាលបានឯកភាពតាមសំណើ ហើយការប្រជុំនៅព្រឹកនេះ គឺពិភាក្សាលើបញ្ហាតម្រាយផ្លូវដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍, ចាត់កម្លាំងការពារ រៀបចំសណ្តាប់ធ្នាប់ សន្តិសុខជូនពិធី និងធ្វើការផ្សព្វផ្សាយជូនជាដំណឹងដល់ប្រជាពលរដ្ឋ៕

image

image

image

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print