ពេជ្រ ម្ទេសខ្មាំង ​និង​ ឡូញ វ៉ាន់ឌី ដល់ថ្ងៃសម្រេចជោគជតារាសីហើយ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតពេលវេលាដែលកីឡាករ ពេជ្រ ម្ទេសខ្មាំង មកពីក្លិ​បអរុណរះកីឡា និងកីឡាករ ឡូញ វ៉ាន់ឌីមកពីក្លិបពន្លឺវិបុលពោធិ៍សែនជ័យឈានដល់ថ្ងៃរំភើបរីករាយហើយៗក៏ជាថ្ងៃមួយសម្រេចជោគជីតារាសី ក្នុងដំណើរឆ្ពោះទៅគ្រប់គ្រងតំណែងម្ចាស់ជើងឯកពានរង្វាន់​ TIFFY SUPER FIGHT ទម្ងន់​៥៧​គីឡូក្រាម នាល្ងាច​ថ្ងៃទី​១០​ ខែមេសា​ ឆ្នាំ​២០១៦​ខាងមុខនេះគឺប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ។​

​កីឡាករ ពេជ្រ ម្ទេសខ្មាំង ត្រូវបានទស្សនិកជនសង្ឃឹមស្ទើរ១០០ភាគរយថា អាចគ្រងតំណែងពានរង្វាន់ TIFFY SUPER FIGHT ទម្ងន់៥៧គីឡូក្រាមបានដោយងាយស្រួល ដោយសារតែការប្រកួត​ក្នុងតាំងពីជុំទី១ រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ម្ទេសខ្មាំងសុទ្ធតែវាយឲ្យដៃគូ សន្លប់និងចាញ់ដោយពិន្ទុ។ ក្នុងវគ្គជម្រុះកន្លងទៅចំនួន​៤​ដំណាក់កាលនោះ ម្ទេសខ្មាំង​បានវាយ​ឈ្នះ​ទាំង​៤​ប្រកួតគឺទី១-វាយ​ឈ្នះ កីឡាករ ​គឿន សុខ​ហេង ក្លិប​មកុដ​រាជសីហ៍​ក្នុង​ទឹក​ទី​២ ​ទី​២-វាយ​ឈ្នះ​ កីឡាករ គុណ សំណង ក្លិប​គី​សែ​មា​នប្ញ​ទ្ធិ​ក្នុង​ទឹក​ទី​២​ ទី​៣-វាយ​ឈ្នះ កីឡាករ ​បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក់​ដោយ​ពិន្ទុ និង​លើក​ ទី​៤-ប្រកួtវគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រម្ទេសខ្មាំង​វាយ​ឈ្នះកីឡាករ​យិន បូ​រិ​ន ក្លិប​អាស៊ី​កីឡា​ដោយ​ពិន្ទុ។​

​ចំណែកឯកីឡាករ ​ឡូញ វ៉ាន់ឌី​ ធ្លាប់វាយ​ឈ្នះ​ចំនួន​៤​ដំណាក់កាល​ដូចពេជ្រ ម្ទេសខ្មាំងដែរក្នុងនោះប្រកួតលើក​ទី​១-វ៉ាន់ឌី​ វាយ​ឈ្នះ ​នួន ភី​រក្ស ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ ​ទី​២-​វាយឈ្នះ​រស់ វិបុល ក្លិប សាល​វ័​ន្ត​កីឡា​ដោយ​ពិន្ទុ ទី​៣-​វាយឈ្នះ​ ផាន ផាត់​យុទ្ធ ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ​ពិន្ទុ និង​ទី​៤-ប្រកួតវគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រវាយ​ឈ្នះ​ កីឡាករចាន់ គង់​រាជ​ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ។

​ចំពោះ កីឡាករយិន បូ​រិ​ន មកពី​ក្លិប​អាស៊ី​កីឡាវិញ​ត្រូវ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ជាមួយកីឡាករ ​ចាន់ គង់​រាជមកពីក្លិប​តា​ព្រហ្ម​មានជ័យ​។

គួររំលឹកថា សម្រាប់ប្រាក់រង្វាន់សម្រាប់​អ្នកដែលទទួល​បានជាម្ចាស់​ជើងឯកពានរង្វាន់ ​TIFFY SUPER FIGHT ទម្ងន់​៥៧​គីឡូក្រាម ​ទទួល​បាន​ពាន​ចំនួន១អមជាមួយថវិកា​ចំនួន ​៤,០០០​ដុល្លារ ចំណាត់ថ្នាក់លេខ​២ មាន​ពាន​១និងប្រាក់​រង្វាន់ចំនួន​២,០០០​ដុល្លារ​ លេខ​៣បានពាន១និងបា្រក់​រង្វាន់ចំនួន​ ៧៥០​ដុល្លារ និង​លេខ​៤ ទទួលបានថវិកាលើកទឹកចិត្តចំនួន ​៥០០​ដុល្លារ៕

12476166_1015926701811240_428137470_n

12822144_1005289669541610_1563591465_n

ដោយ៖ សារីម​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print