ភ្នំពេញ : ក្រសួងបរិស្ថានមានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ រួមទាំង វិស័យឯកជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាល ខេត្តកំពត នឹងប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានទៅដល់សាធារណជន សិស្ស និស្សិត ជាពិសេសជំរុញចលនាគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។ កម្មវិធីនេះ ផ្ដោតសំខាន់លើចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈ ក្នុងការចូលរួមធ្វើអនាម័យបរិស្ថាន ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៧:៣០-៩:៣០នាទី នៅផ្សារត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សាធារណជន ក៏ដូចស្ថាប័នពាក់ព័ន្ធ ជាពិសេសវិស័យឯកជនជ្រាប និងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ ឱ្យបានច្រើនកុះករ៕
ដោយ, សិលា