ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានស្នើសុំព្រះមហាក្សត្រតែងតាំង លោក ឡុង ឌីម៉ង់ ជាឯកអគ្គរាជទូតវិសាមញ្ញ នឹងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណៈកូរ៉េ ជំនួសតំណែងលោក ស៊ុត ឌីណា ជាប់ចោទបទពុករលួយនោះ ឃើញថានាព្រលប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ ថ្នាក់ដឹកនាំសាលារាជធានីជាច្រើនមានការចូលរួមនឹង សូមអបអរសាទរលោក ឡុង ឌីម៉ង់ នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ខណៈគាត់ធ្លាប់មានភាពសាមញ្ញនឹងការ សមត្ថភាព ។
គេមានជំនឿថាក្នុងតំណែងនេះលោកនឹងនាំមកនូវភាពជោគជ័យជូនប្រទេសជាតិ ពិសេសការពារលើកស្ទួយដល់ពលករខ្មែរ ដូចអ្វីដែលលោក ស៊ុត ឌីណា ធ្លាប់បានបន្សល់ទុកនូវការគោរពស្រឡាញ់ពីពលករ៕
ដោយ៖ សីលា
...