“សម្តេចកាដូរសាងសង់ផ្សារជូនអាជីវកររងគ្រោះនៅផ្សារក្រុងស្ទឹងត្រែង​ “ដោយក្តីអាណិតបងប្អូនអាជីវករខេត្តស្ទឹងត្រែង​ ម៉ោង៥ព្រឹកនេះសម្តេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាទៅលោក​ អភិបាលខេត្តស្ទឹងត្រែងដោះស្រាយជូនដំណាក់ការដំបូង​ និងបញ្ជាអោយលោក​ ខ្វាន់​ ស៊ាម​ ចុះសិក្សាសំរាប់សាងសង់ឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ពិតជាគិតដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ​ ជាក់ស្តែងចំពោះករណីអគ្គីភ័យឆាបឆេះផ្សារក្រុងស្ទឹងត្រែងសម្តេចអាណិតដ៏ពន់ពេកចំពោះប្រជាជនរងគ្រោះខាតបង់​ ក្នុងនោះសម្តេចប្រហែលទទួលទានដំណេកមិនលក់​ ហើយសម្តេចបានមានប្រសាសន៍ទាំងព្រលឹមអុរព្រឹកថ្ងៃទី៩​ ខែមេសា​ ឆ្នាំ២០១៦នេះថាៈ​ បងប្អូនដែលរងគ្រោះដោយសារភ្លើងឆេះផ្សារនៅខេត្តស្ទឹងត្រែងជាទីស្រឡាញ់។ ខ្ញុំសូមចូលរួមចែករំលែកនូវការលំបាក ដែលបងប្អូនបានជួបប្រទះ។

សម្តេចបានបន្តថាៈ​ ករណីនេះខ្ញុំបានបញ្ជាឱ្យអភិបាលខេត្តធ្វើការរៀបចំសម្រួលការងារសំរាប់បងប្អូនក្នុងដំណាក់ការដំបូង។​ មិនត្រឹមប៉ុណ្ណោះនៅវេលាម៉ោង៥ ក្បែរភ្លឺនេះ ខ្ញុំបានបញ្ជាទៅនាយឧត្តមសេនីយ ខ្វាន់ ស៊ាម អគ្គបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងវិស្វកម្មបញ្ជូនកម្លាំងចុះសិក្សាសំរាប់សាងសង់ឡើងវិញ។

ខ្ញុំធានាចំពោះបងប្អូនថា ខ្ញុំនិងចលនាគ្នាដើម្បីកសាងផ្សារនេះឡើងវិញជូនបងប្អូនដោយកងវិស្វកម្មកងទ័ពនៅក្នុងពេលឆាប់បំផុត។ នេះជាការដូថ្មីមួយទៀតហើយដែលសម្តេចតេជោ​ ហ៊ុន​ សែន​ សង់ផ្សារជូនបងប្អូនអាជីវករខេត្តស្ទឹងត្រែង៕​

image

image

image

image

image

ដោយ៖​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print