យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុកបុរសជនជាតិចិនម្នាក់បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុហើយទុកម៉ូតូចោលរត់គេចបាត់

ចែករំលែក៖

ភ្នំពេញ​៖ បុរសជាជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណះកំពុងដើរតាមដងផ្លូវហើយត្រូវយុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលបុកពេញទំហឹង​ កាលពីវេលាម៉ោង​១០និង២០នាទីយប់​ ថ្ងៃ​ទី​៨​ខែមេសា​ឆ្នាំ​២០១៦​ នៅចំណុចមុខផ្ទះសំណាក់ម៉េងហុង​សែនមនោរម្យ​ តាមបណ្តោយផ្លូវបេតុង​ ស្ថិតក្នុងសង្កាត់កន្ទោក​ ខណ្ឌពោធិ៍​សែន​។ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះឡៅ​ទិន​ ភេទប្រុសអាយុជាង៣០ឆ្នាំ​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះដើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួគ្រឿងម៉ាកzoommer x​ ពណ៌​ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ1FO 9464 ជិះអោយយុវជនម្នាក់ធ្វើំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿនហើយបានគេចពីម៉ូតូមួយគ្រឿងទៀតក៏ជ្រុលបុកបុរសជនជាតិចិនបណ្តាលអោយដួលបោកក្បាលស្លាប់ភ្លាមនៅកន្លែងកើតហេតុចំណែកអ្នកជិះម៉ូតូរងរបួសស្រាល។

សាក្សីដដែលបានបន្តថា​ បន្ទាប់បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមនុស្សស្លាប់រួចមក​ បុរសម្ចាស់ម៉ូតូក៏ទុកម៉ូតូចោលហើយរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសពត្រូវបានសាច់ញាតិយកទៅតម្កល់ទុកនៅមន្ទីរពេទ្យកាល់ម៉ែត្ររងចាំបងប្អូនពីប្រទេសចិនមកទទួលធ្វើបុណ្យតាមប្រពៃណី​ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ៕

image image image

ដោយ៖ សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print