ក្រុមក្មេងស្ទាវពីរក្រុមបើកការកាប់ចាក់គ្នាមិនញញើតដែដូចក្នុងរឿងកុន​ បណ្តាលអោយរងរបួសធ្ងន់ទាំងសងខាងជិត១០នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមក្មេងស្ទាវពីរក្រុមបើកឆាកប្រយុទ្ធគ្នាដោយប្រើកាំបិតកាប់ចាក់គ្នាដូចរឿងកុន​ បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង​ និងធ្វើឲ្យអ្នកឃើញសកម្មភាពនេះញាក់សាច់។ ហេតុការនេះបានកើតឡើង នៅជិតផ្សារព្រៃទា ស្ថិតក្នុងសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យនាម៉ោង១០និង២០នាទីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ ។

បើតាសាក្សីពីកន្លែងកើតហេតុឲ្យដឹងថា មុនមានករណីវាយកាប់ចាក់គ្នានេះកើតឡើងគឺប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកើតហេតុបាននាំគ្នាចាក់ធុងបាស់រាំលេងកម្សាន្តកំដរជិតដល់ថ្ងែចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្របពេលនោះដែរក៏មានក្រុមក្មេងស្ទាវមួយក្រុមប្រមាណជា១០នាក់ ជិះម៉ូតូបីគ្រឿងមកលេងផ្ទះជួលបងប្អូនដែលនៅក្បែរកន្លែងកើតហេតុខណៈកំពុងជិះមកដល់បានជ្រុលចង្កូតទៅកិនជើង ស្ទាវមួយក្រុមទៀតនៅកន្លែងកើតហេតុ ភ្លាមៗនោះធ្វើអោយក្មេងស្ទាវដែលត្រូវគេជិះម៉ូតូកិនជើងនោះបានសួរនាំ រហូតបង្កជាពាក្យទំនាស់ពាក្យសំដីតឹងសសៃកដាក់គ្នាឈានទៅដល់ការទាញកាំបិត​ និងដំបងវាយកាប់គ្នាដូចក្នុងរឿងហុងកុង បណ្តាលអោយ មានអ្នករងរបួសធ្ងន់ជិត១០នាក់ និងខូចខាតម៉ូតូចំនួន៣គ្រឿង រឺឯអ្នករងរបួសត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។

ក្រោយមកសមត្ថកិច្ចខណ្ឌពោធិសែនជ័យបានចុះមកអន្តរាគមន៌ដល់កន្លែងភ្លាមៗផងដែរនិងបានឃាត់ខ្លួនក្រុមក្មេងទំនើងម្ខាងទៀតបាន៤នាក់ដើម្បីយកទៅសួរនាំរករឿងហេតុដែលបណ្តាលឲ្យមានហឹង្សារបង្កអោយមានរងរបួសធ្ងន់នេះកើតឡើង៕

image

image

image

image

ដោយ៖​ សហការី

111

...

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print