ចឹងបានចេះតែដាច់​ភ្លេីង​! ខណៈ​ជនសង្ស័យមួយក្រុម​បានធ្វេីសកម្មភាព​លួច​ខ្សែភ្លើង​ ត្រូវ​នគរបាលស្រុកព្រៃនប់ឃាត់​ខ្លួន​បានម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ​កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បានធ្វើប្រតិបត្តិការបង្ក្រាបករណីលួចកាត់ខ្សែភ្លើងមួយករណី ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន ០៣នាក់ ដែលធ្វើសកម្មភាពលួចកាត់ នៅចំណុច ក្រុមហ៊ុនយិជា ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បេី​តាមលោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់​ បានបញ្ជាក់ថា ជនសង្ស័​យដែលឃាត់ខ្លួនបាន​ខាងលេីនេះ​ឈ្មោះ រឿម គឹន ភេទប្រុស អាយុ២៨​ឆ្នាំ​មុខរបរកម្មករសំណង់ស្នាក់នៅចំណុ​ច អូរត្រេះ ក្រុង-ខេត្តព្រះសីហនុ។​ ចំណែក​បក្ខពួក​២នាក់ទៀត​ដែលកំពុង​រត់គេច​ខ្លួន​ម្នាក់ឈ្មោះ ដូង កាន់ ភេទប្រុស អាយុ៣៥​ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅចំណុច អូរត្រេះ ក្រុង-ខេត្តព្រះសីហនុ(គេចខ្លួន) និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ(គេចខ្លួន) ។

ក្រោយឃាត់ខ្លួន​ កម្លាំងជំនាញ​បា​នដកហូតវត្ថុតាងបានពីជនសង្ស័យរួម​មាន៖ ខ្សែភ្លើងចំនួន២៣កំណាត់ ព្រមទាំងសម្ភារៈ ឧបកណ៍ធ្វើសកម្មភាពមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការតាមច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print