លោក ប្រាក់ សុខុន : ដំណើរទស្សនកិច្ចផ្លូវការដ៏វិសេសវិសាលរបស់ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឡាវ

ចែករំលែក៖

ភ្នំពេញ : នៅព្រលប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងយ៉ាងដូច្នេះថា, ក្នុងដំណើរទស្សនកិច្ចផ្លូវការដ៏វិសេសវិសាលរបស់ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឡាវ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា, ជាការពិតណាស់ កម្ពុជា និងឡាវមានចំណងមិត្តភាពយូរអង្វែង ព្រោះយើងមានព្រំប្រទល់ជាមួយគ្នា និងលក្ខណៈស្រដៀងគ្នាជាច្រើនលើផ្នែកវប្បធម៌ និងប្រពៃណី។ ប៉ុន្តែសំខាន់ជាងនេះទៅទៀត យើងមានទស្សនៈវិស័យរួមគ្នា និងឆន្ទៈខ្ពស់ក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់តំបន់របស់យើង និងពិភពលោក។

យើងក៏សង្ឃឹមថាជំនួយជាថវិកា ១៣ លានដុល្លារអាមេរិក វ៉ាកសាំងស៊ីណូវ៉ាក់ ៥០ ម៉ឺនដូស និងរថយន្តពីរគ្រឿងដល់រដ្ឋាភិបាលឡាវនឹងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា, លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកបានចូលជួបសំដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្ដេច សាយ ឈុំប្រធានព្រឹទ្ធសភា , សម្ដេចមហាអគ្គពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ , និងចូលក្រាបបង្គំទូលគាល់ព្រះមហាក្សត្រ, គោរពវិញ្ញាណក្ខន្ធនៅវាមានឯករាជ្យ។
ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្តល់ជំនួយចំនួន ១៣លានដុល្លារដល់ ប្រទេសឡាវ ដែលក្នុងនោះ ៣លានដុល្លារជាថវិការបស់ រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀតគឺជាថវិកា របស់ក្រុមហ៊ុនឯកជន ថែមទាំងផ្តល់ជំនួយវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស និងរថយន្តពីរគ្រឿងថែម ទៀត ជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំង នឹងកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងជំនួបផ្លូវការរវាងសម្តេចជាមួយនាយក រដ្ឋមន្ត្រីឡាវ លោក ផលខាំ វីផាវ៉ាន់ នៅវិមានសន្តិភាព នារសៀលម្សិលមុិញនេះ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print